ពីនេះ ពីនោះ
តើពាក្យ Café មានន័យខុសគ្នាដូម្តេចនៅក្នុងភាសាខ្មែរ បារាំង និងអង់គ្លេស?
× នៅក្នុងភាសាខ្មែរ កាលណាគេនិយាយពីពាក្យ កាហ្វេ (café) គេសំដៅភាគច្រើនជា ជាភេសជ្ជសម្រាប់ពិសា។ ឧទាហរណ៍ ទឹកកាហ្វេ សម្រាប់ពិសា។ ពាក្យ កាហ្វេ មិនសំដៅទីកន្លែងលក់កាហ្វេទេនៅក្នុងភាសាខ្មែរ។
នៅក្នុងភាសាអង់គ្លេស គេអាចសរសេរបានពីរយ៉ាង Café ឬ Cafe ដែលមានន័យជារួមថា ជាទីកន្លែងដែលគេលក់ទឹក កាហ្វេ ពោល គឺមិនមែនទឹក កាហ្វេ ទេ។ នៅក្នុងភាសាអង់គ្លេសដដែល ប្រសិនបើគេចង់និយាយពីទឹក កាហ្វេ គេនិយាយថា Coffee។
នៅក្នុងភាសាបារាំង ពាក្យ Le Café មានន័យបីយ៉ាង។ ទីមួយ គ្រាប់ កាហ្វេ។ ទី២ ទឹក កាហ្វេ និងទី៣ គឺជាទីកន្លែងលក់ទឹក កាហ្វេ៕
© រក្សាសិទ្ធិដោយ thmeythmey.com