ពីនេះ ពីនោះ
រវាង «​ប្រដិត​» , «​ប្រតិដ្ឋ​» និង «​ប្រឌិត​» តើ​មួយណា​ត្រឹមត្រូវ​?
14, Nov 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ប្រដិត​», «​ប្រតិដ្ឋ​» និង «​ប្រឌិត​»  ទាំង​៣​នេះ នៅក្នុង​ភាសា​ខ្មែរ​មានការ​បញ្ចេញ​សំឡេង​ដូចគ្នា ប៉ុន្តែ ការសរសេរ​ខុសគ្នា​។ សាធារណជន​មួយចំនួន​មិនទាន់​ចែក​ឲ្យ​ដាច់​រវាង​ពាក្យ​ទាំង​នោះឡើយ​។ រវាង​ពាក្យ «​ប្រដិត​» , «​ប្រតិដ្ឋ​» និង «​ប្រឌិត​» ដោយយោង​តាម​វេច​នា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​មានតែ​ពីរ​ប៉ុណ្ណោះ​។​



​ពាក្យ​ទី​១ «​ប្រដិត​» ប្រើ​ជា​កិរិយាស័ព្ទ​មានន័យថា ការ​ប្រកិត ដិត​តាម​ជិត​ជាប់​គ្នា​មិន​ដាច់​។ ឧទាហរណ៍​៖ អ្នក​ប្រដិត​តាម​ក្រោយ​ខ្ញុំ​។ ប្រើ​ជានា​ម​ស័ព្ទ ជា​ឈ្មោះ​រោគ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​លាមក កកើត​ជា​ដុំ​តូចៗ​រឹងៗ ដែល​បណ្តាលមកពី​អង្គុយ​ច្រើន​ម៉ោង ដូចជា កើត​ប្រដិត​។​

​ពាក្យ​ទី​២ «​ប្រតិដ្ឋ​»  ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​ភាសាសំស្ក្រឹត និង​បាលី​លាយ​គ្នា មានន័យថា ការបង្កើត​ថ្មី ដែល​គេ​ប្រព្រឹត្ត​ឲ្យ​មាន​ឡើង​។ ឧទាហរណ៍​៖ ពេល​គេ​និយាយ​អី​មួយ កុំអាល​ឆាប់​ជឿ​ពេក ព្រោះ​រឿង​ខ្លះ​ជា​រឿងប្រតិដ្ឋ​។​

​ចំណែកឯ​ពាក្យ «​ប្រឌិត​» ពុំ​ត្រឹមត្រូវ​ឡើយ​។ គួរ​បែរមក​សរសេរ​«​ប្រតិដ្ឋ​» វិញ​ទើប​ត្រឹមត្រូវ​តាម​ភាសា សំស្ក្រឹត និង​បាលី​ដែលមាន​នៅក្នុង​វេច​នា​នុ​ក្រម​ខ្មែរ​៕
 


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com