រថយន្ត
សម្ពាធ​កង់​រថយន្ត​មិន​ត្រឹមត្រូវ អាច​បង្ក​ឲ្យ​ខូច​ដល់​គ្រឿងក្នុង​ដែរ​
13, Nov 2017 , 8:39 pm        
រូបភាព
ដោយ:
​លោក ឆាយ ម៉េង ជា​អ្នកជំនាញ​ជួសជុល និង​ថែទាំ​កង់​រថយន្ត​។ លោក​បាន​បើក​យានដ្ឋាន​មួយ​ដែល​ផ្តោតលើ​ការពិនិត្យ​និង​ជួសជុល និង​ដូរ​កង់​រថយន្ត​តែប៉ុណ្ណោះ​។​



​សេវាកម្ម ត្រួតពិនិត្យ ជួសជុល ប្តូរ និង​ឆែក​សា​ឡើងវិញ នូវ​ស្ថានភាព​កង់​រថយន្ត ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ មាននៅ​ក្នុង​យានដ្ឋាន​មួយ​របស់លោក ឆាយ ម៉េង ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

​បើតាម​អ្នកជំនាញ​ដែល​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិស្វករ​អេឡិចត្រូនិក ម្ចាស់​យានយន្ត​ភាគច្រើន​មិនបាន​ដឹង​អំពី​សារសំខាន់​នៃ​សម្ពាធ​កង់​រថយន្ត​ឡើយ​។ សម្ពាធ​កង់​រថយន្ត ដែល​មិនធម្មតា​អាច​បង្ក​ឲ្យ​ខូច «​គ្រឿងក្នុង​របស់​រថយន្ត​» ដោយ​រាប់ទាំង​ចង្កូត​ផង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាយ ម៉េង ដែល​ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​ត្រូវ​ពិនិត្យ​សម្ពាធ​កង់​រថយន្ត នៅពេលដែល​ពួកគេ​ចេញដំណើរ​ទៅ​ទី​ឆ្ងាយ​៕









© រក្សាសិទ្ធិដោយ thmeythmey.com