កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាល​ថៃ ប្តឹង​ទារប្រាក់​៤២២​លាន​ដុល្លារ ពី​ម្ចាស់​ក្លិប Leicester
13, Nov 2017 , 6:35 pm        
រូបភាព
​ម្ចាស់​ក្លិប​បាល់ទាត់ Leicester City ត្រូវ​រង​បណ្តឹងទាមទារ​សំណង​ចំនួន ៣២៣​លាន​ផោន ប្រមាណ ៤២២​លាន​ដុល្លារ​អាមេរិក​លើ​ប្រាក់​ដែល​ជំពាក់​រដ្ឋាភិបាល​ថៃ​។​


 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​បាងកក​បាន​ទទួលយក​រឿងក្តី​ប្រឆាំងនឹង​ក្រុមហ៊ុន King Power International នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​បណ្តឹង​ខាងលើ​បាន​ចោទប្រកាន់​ម្ចាស់​ក្រុមហ៊ុន King Power លោក Vichai Srivaddhanaprabha ជុំវិញ​ការខកខាន​បង់ប្រាក់​ដ​ល់​រដ្ឋាភិបាល​ថៃ​ចំនួន ១៤​ពាន់​លាន​បាត (៤២២​លាន​ដុល្លារ​) ពី​ប្រតិបត្តិការ​នៃ​សិទ្ធិផ្តាច់មុខ (franchise) តាំងពី​ឆ្នាំ​២០០៦​មក​។​

​ពាក្យ​ប្តឹង​លើកដំបូង​ទៅកាន់​ម្ចាស់​ក្លិប​រហស្សនាម​គ​ជ្ជ្រោ​ង នៃ​លី​ក​កំពូល​អង់គ្លេស Premier League នេះ ធ្វើឡើង​តាំងពី​ខែកក្កដា មក​ម្លេ៉ះ​៕
 

Tag:
 ​បាល់ទាត់​
  Leicester City
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com