ជាតិ
នយោបាយជាតិ
សម្តេច ថា ត្រាំ ជាមនុស្សអស្ចារ្យ ប៉ុន្តែស្នើឲ្យមើលទង្វើទូតអាមេរិកនៅភ្នំពេញ និងពិចារណាលើបំណុល សម្តេច ហ៊ុន សែន និងលោក ដូណាល់ ត្រាំ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអំឡុងកិច្ចប្រជុំកំពូលលើកទី៥ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងសន្ទនា អាស៊ាន-អាមេរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៣ ខែវិច្ឆិកា នេះ បានថ្លែងការកោតសរសើរទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ ដែលគោលនយោបាយបែបនេះ ជួយឲ្យអាមេរិកមានមិត្តច្រើន។
«ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។ នេះជាការថ្លែងរបស់សម្តេច ហ៊ុន សែន នៅចំពោះមុខលោក ដូណាល់ ត្រាំ ដែលសម្តេចស្ថិតក្នុងចំណោមមនុស្សតិចតួចដែលព្យាករថា មហាសេដ្ឋីរូបនេះ ជាប់ឆ្នោតជាប្រធានាធិបតេយ្យអាមេរិក។
ជាមួយនឹងការកោតសរសើរលោក ត្រាំ ប្រមុខរដ្ឋាភិបាលកម្ពុជា បានរិះគន់ចំៗចំពោះស្ថានទូតអាមេរិកនៅកម្ពុជា ដោយសម្តេចវាយតម្លៃថាកំពុងអនុវត្តខុសពីនយោបាយថ្មីរបស់លោកត្រាំ។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ដែលបានស្នើឲ្យ លោក ដូណាល់ត្រាំ ដាស់តឿនដល់ស្ថានទូតអាមេរិកនៅកម្ពុជា៖
ទាក់ទងនឹងបញ្ហាបំណុលពីសម័យសង្គ្រាម សម្តេច ហ៊ុន សែន នៅតែទទូចឲ្យមានការកែប្រែទៅជាជំនួយអភិវឌ្ឍន៍។
សូមបន្តស្តាប់ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី៖
Tag:
សម្តេច ហ៊ុន សែន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com