ជាតិ
រថយន្ត
«អំណាច»និង«ភាពលេចធ្លោ» ធ្វើឲ្យ Mercedes Benzពណ៌ខ្មៅ និយមខ្លាំងនៅកម្ពុជា
× រថយន្ត Mercedes Benzពណ៌ខ្មៅ ត្រូវបានពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។ មូលហេតុ គឺដោយសារពណ៌ខ្មៅនេះ ធ្វើឲ្យម្ចាស់រថយន្ត Mercedes Benzពណ៌ខ្មៅ កាន់តែមានអំណាច អស្ចារ្យ និងមានភាពលេចធ្លោ។
រថយន្តMercedes Benz ជារថយន្តដែលរចនាឡើងយ៉ាងប្រណីត ទំនើប ស៊ីចស៊ី និងលេចធ្លោ។ Mercedes Benz មានច្រើនពណ៌ ប៉ុន្តែកម្ពុជាពណ៌ ដែលនិយមជាងគេ គឺពណ៌«ខ្មៅ»។ លោក ឃុន ចាន់ថា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes Benz នៅកម្ពុជា ពន្យល់ថា មូលហេតុដែលរថយន្តMercedes Benz ពណ៌«ខ្មៅ» ត្រូវបានប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា ដោយសារតែពណ៌«ខ្មៅ»នេះ ជាពណ៌ផ្លូវការសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។ អ្វីដេលពិសេសជាងនេះទៅទៀត គឺពណ៌«ខ្មៅ»នេះឯង តំណាងឲ្យ អំណាច និងភាពលេចធ្លោ។ លោក ឃុន ចាន់ថា ពន្យល់ដូច្នេះ៖« ដោយសារ កាលណាគាត់ជិះឡានទំនើបតម្លៃខ្ពស់ គុណភាព បើគាត់ជិះអ្វីផ្សេង គឺមិនសូវមានអំណាចទេ អីចឹងគេជិះពណ៌ខ្មៅ មើលទៅមានអំណាច សម្បើម មានភាពលេចធ្លោ ហ្នឹងគេជិះពណ៌ខ្មៅ»។
ក្រៅពីពណ៌«ខ្មៅ» ពណ៌ដែលនិយមបន្ទាប់គឺពណ៌«ស» បន្ទាប់មកគឺពណ៌«ទឹកប្រាក់»។ នេះបើតាមលោក ឃុន ចាន់ថា ដដែល ដែលបន្តបញ្ជាក់ថា អតិថិជនរបស់ក្រុម Star Auto Cambodia ខ្លះក៏ជ្រើសរើសពណ៌រថយន្ត Mercedes Benzនេះ ដោយផ្អែកលើ ជំនឿ តម្លៃនៃពណ៌នីមួយៗរបស់រថយន្ត និងពណ៌ដែលជាចំណូលចិត្តផ្ទាល់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia មានទីតាំងស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
Tag:
រថយន្ត
Mercedes Benz
Star Auto Cambodia
ឃុន ចាន់ថា
© រក្សាសិទ្ធិដោយ thmeythmey.com