ជាតិ
រថយន្ត
ហេតុអ្វីអ្នកជំនួញភាគច្រើនប្រើរថយន្ត Mercedes Benz ពណ៌«ស»?
× រថយន្តMercedes Benz ពណ៌ស និងពណ៌ខ្មៅ ត្រូវបាននិយមប្រើប្រាស់ជាងគេនៅកម្ពុជា។ សម្រាប់អ្នកជំនួញ Mercedes Benz ពណ៌ស គឺជាពណ៌ដែលពួកគេជ្រើសរើស ដោយសារតែគេជឿថា រថយន្តពណ៌ស នឹងនាំមកនូវលាភសក្ការ ទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់ការរកស៊ីរបស់ពួកគេ។
រថយន្ត Mercedes Benz មានច្រើនពណ៌ ប៉ុន្តែនៅកម្ពុជាពណ៌ដែលនិយមជាងគេ មានតែពណ៌ស និងពណ៌ខ្មៅ និងបន្ទាប់មកគឺពណ៌ទឹកប្រាក់។ បើតាមលោក ឃុន ចាន់ថា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia អតិថិជនជ្រើសរើសពណ៌រថយន្តប្រណីត Mercedes Benz នេះ គឺផ្អែកទៅលើឋានៈ និងតួនាទីក្នុងសង្គម ផ្អែកលើជំនឿ តម្លៃរបស់រថយន្ត និងចំណង់ចំណូលចិត្ត។
ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ឲ្យដឹងទៀតថា អតិថិជនរបស់ក្រុមហ៊ុនលោកដែលជ្រើសរើសរថយន្ត Mercedes Benz ពណ៌ស ភាគច្រើនជាអ្នកជំនួញ ដែលគេមានជំនឿថា ពណ៌ស នាំមកនូវលាភសក្ការ ទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់ការរកស៊ីរបស់ពួកគេ។
ក៏មានដែរ អតិថិជនខ្លះរបស់ Star Auto Cambodia ដែលមិនមែនជាអ្នកជំនួញដែលជ្រើសរើស ពណ៌ស ដោយសារពណ៌នេះ ធ្វើឲ្យក្រុមគ្រួសារពួកគេមានក្តីសុខ និងសុភមង្គល។ ម្យ៉ាងពណ៌ស នៅតែរក្សាបានភាពប្រណីត ស្អាត ស៊ិចស៊ី និងពណ៌ដូចនៅថ្មីដដែល ទោះជាប្រើប្រាស់ប្រើកាន់តែយូរក៏ដោយ និងមិនពិបាកថែទាំជាប្រចាំដូចរថយន្តពណ៌ខ្មៅដែលឆាប់ប្រឡាក់ឡើយ។ នេះជាការពន្យល់របស់ លោក ឃុន ចាន់ថា។ តែយ៉ាងណា លោក ឃុន ចាន់ថា ក៏គូសបញ្ជាក់ដែរថា សម្រាប់អ្នកមន្ត្រីរាជការ អ្នកមានតួនាទីខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសមួយចំនួន មិនសូមនិយមពណ៌សទេ ប៉ុន្តែគេជ្រើសរើស រថយន្តខ្មៅវិញ ដោយសារតែពណ៌ខ្មៅ ជាពណ៌អន្តរជាតិផ្លូវការ និងជាពណ៌តំណាងឲ្យ អំណាច ភាពអស្ចារ្យ និងលេចធ្លោ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia មានទីតាំងស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
Tag:
រថយន្ត
Mercedes Benz
Star Auto Cambodia
ឃុន ចាន់ថា
© រក្សាសិទ្ធិដោយ thmeythmey.com