កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ គាំទ្រអង់គ្លេសឲ្យធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០
× សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គូប្រជែងអាល្លឺម៉ង់ដើម្បីឲ្យអង់គ្លេសធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់ DailyMail។
បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ម្តងមកហើយនោះ នៅពេលនេះ FA នៅមិនទាន់មានការសម្រេចចិត្តណាមួយដើម្បីប្រជែងធ្វើម្ចាស់ផ្ទះ World Cup សម្រាប់ឆ្នាំ២០៣០ ដែលរំពឹងថានឹងធ្វើឡើងក្នុងប្រទេសនៅទ្វីបអឺរ៉ុបនោះទេ។
ប៉ុន្តែប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់លោក Reinhard Grindel បានប្រកាសនៅមុនការប្រកួតមិត្តភាពអន្តរជាតិរវាងអាល្លឺម៉ងនិងអង់គ្លេសកាលពីថ្ងៃសុក្រទី១១ ខែវិច្ឆិកា ថាប្រទេសរបស់លោកនឹងគាំទ្រអង់គ្លេសយ៉ាងពេញទំហឹងក្នុងនាមជាបេក្ខភាពក្នុងតំបន់អឺរ៉ុបនេះ។
លោក Reinhard Grindel ដែលគាំទ្រអង់គ្លេសធ្វើម្ចាស់ផ្ទះ World Cup 2030
ការប្រកាសគាំទ្រមុនកាលកំណត់នេះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង រួមទាំងមានការលើកឡើងអំពីប្រវត្តិសាស្ត្រដែលអង់គ្លេសធ្លាប់គាំទ្រអាល្លឺម៉ងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកនេះកាលពីឆ្នាំ២០០៦ ហើយអាល្លឺក៏ធ្លាប់គាំទ្រអង់គ្លេសធ្វើម្ចាស់ផ្ទះ Euro ឆ្នាំ១៩៩៦ ដែរ។ ក្រុមទាំងពីរបានធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន។
លើសពីនេះទៀតនោះ លោក Aleksander Ceferin ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ក៏ចង់បានបេក្ខភាពមកពីទ្វីបអឺរ៉ុបគឺអង់គ្លេសនេះតែម្តងដើម្បីធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ផងដែរ៕
Tag:
បាល់ទាត់
FIFA World Cup
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com