កីឡាអន្តរជាតិ
អន្តរជាតិ
Buffon លា​ជម្រើសជាតិ​ទាំងទឹក​ភ្នែក ក្រោយ​អ៊ីតាលី​មិនបាន​កៅអី​ទៅ World Cup
14, Nov 2017 , 10:10 am         1242
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​បាន​ខក​ខានទៅ​ចូលរួម​ការប្រកួត FIFA World Cup នៅ​រុស្ស៊ី និង​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៥៨ បន្ទាប់ពី​រង​បរាជ័យ​ក្នុងការ​ប្រកួត Play-off ជាមួយ​ស៊ុយអែត​។​


​ម្ចាស់​ជើងឯក​ពានរង្វាន់​ពិភពលោក ៤​សម័យកាល​អ៊ីតាលី មិនអាច​ធ្វើ​អ្វី​ក្រុម​ស៊ុយអែត​បាន​នា​ការប្រកួត Play-off ជើង​ទី​២ ដោយ​ទទួលបាន​ត្រឹម​លទ្ធផល​ស្មើគ្នា ០-០ ប៉ុណ្ណោះ កាលពី​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា​។ ដូច្នេះ ស៊ុយអែត​ដែល​យកឈ្នះ​អ៊ីតាលី ១-០ កាលពី​ជើង​ទី​១ នោះ អាច​កក់​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​ជាមួយ​ប្រទេស​ដ៏ទៃទៀត​។​
​នេះ​ជា​អវត្តមាន​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​រហស្សនាម Azzurri ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ ដែល​លើក​ទី​១​ខកខាន​ក្នុង​ឆ្នាំ​១៩៣០​។​



​ក្រោយ​រង​បរាជ័យ​ដ៏​ធំ សម្រាប់​ប្រទេស​ដែលមាន​ប្រជាប្រិយភាព​ខ្លាំងខ្លា​ខាង​វិស័យ​បាល់ទាត់​ដែរនោះ អ្នកចាំទី​ដៃ​ស្អិត Gianluigi Buffon បានប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​ទាំង​ទឹកភ្នែក​ចាប់ពីពេលនេះ​តែម្តង ក្រោយ​មិនអាច​ជួយ​អ៊ីតាលី​ឆ្លង​វគ្គ Play-off ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។​

​អ្នកចាំទី​វ័យ​៣៩​ឆ្នាំនេះ​បាន​សុំទោស​ទៅកាន់​មិត្ត​រួម​ក្រុម​ទាំងអស់​ដោយ​លើកឡើងថា​៖ វា​ជា​ក្តី​អាម៉ាស់​បំផុត​ក្នុង​ការប្រកួត​ជា​ផ្លូវការ​ចុងក្រោយ​របស់ខ្ញុំ ស្រប​ពេលដែល​ពួកយើង​ទទួលរង​បរាជ័យ​ដើម្បី​ឈានទៅ World Cup»​។​



​សម្រាប់​ស៊ុត​អែ​ត​វិញ ជា​ក្រុមទី​២៩​ហើយ​ដែល​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨  ហើយ​នៅ​រង់ចាំតែ​៣​ប្រទេស​ទៀត​ប៉ុណ្ណោះ​ក្រោយ​ប្រកួត​វគ្គ Play-off ដើម្បី​បង្គ្រប់​ទាំង​៣២​ក្រុម​៕

៦​ប្រទេស​ដែល​ត្រូវ​ប្រជែង​គ្នា​យក​៣​កៅអី​ចុងក្រោយ​រួមមាន​៖
​ហុង​ឌូ​រ៉ា​ស vs អូស្ត្រាលី (​ជើង​ទី​១ ស្មើ ០-០)
-​នូ​វែ​ល​សេ​ឡង់ vs ប៉េ​រូ (​ជើង​ទី​១ ស្មើ ០-០)
-​ដា​ណឺ​ម៉ាក vs សាធារណរដ្ឋ​អៀរ​ឡង់ (​ជើង​ទី​១ ស្មើ ០-០)

Tag:
 បាល់ទាត់​
  FIFA World Cup
  Gianluigi Buffon
  ចូលនិវត្តន៍​
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1112next