បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ការលក់ដូរ​កម្រងផ្កា​ពាក់​ក្បាល​សម្រាប់​ទេសចរ មិនសូវ​កប នៅ​គិរី​រម្យ​
14, Nov 2017 , 11:37 am        
រូបភាព
​ស្រី ស ជា​នារី​ជំទង់​ម្នាក់​ដែល​លក់​កម្រងផ្កា​សម្រាប់​អ្នកទេសចរ​ស្ត្រី​នៅលើ​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ​។ ស្រី ស ប្រាប់​នាយ យ៉ាន ថា​នាង​មិនបាន​ទៅ​សាលារៀន​ទេ ហើយ​មក​លក់​កម្រងផ្កា​នេះ​តាំងពី​នាង​នៅ​តូច​ម្លេះ​។ ស្រី ស បញ្ជាក់ថា​នាង​មិនបាន​ទៅ​កាច​ផ្កា​ព្រៃ​ដើម្បី​ក្រង​ឡើយ តែ​ជា​ផ្កា​ដែល​ទើប​ជ្រុះ​ធ្លាក់​ពី​មែក​តែប៉ុណ្ណោះ​។ ទោះ​មិនបាន​យល់ដឹង​អ្វី​ច្រើន​ពី​ការថែរក្សា ឬ​អភិរក្ស ប៉ុន្តែ ស្រី ស ចង់​ប្រាប់​នាយ យ៉ាន ថា​នាង​មិនបាន​កាត់ ឬ​កាប់​រុក្ខជាតិ​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​សុរា​ម្រឹត​កុស​មៈ​គិរី​រម្យ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ របរ​លក់​កម្រងផ្កា ក៏​មិនសូវមាន​មានដំណើរ​ការល្អ​ប៉ុន្មាន​ដែរ​បច្ចុប្បន្ននេះ​។ កម្រងផ្កា​មួយ​តម្លៃ​ពី ៤០០០​រៀល ទៅ​៥០០០​រៀល​។​



​សូម​ស្តាប់​បទ​សម្ភាស​របស់​នា​យ យ៉ាន ខាងក្រោម​នេះ​ពី​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ​








Tag:
 គិរី​រម្យ
  ផ្កា
  កម្រងផ្កា
  ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com