អត្ថបទពាណិជ្ជកម្ម
តោះ​នាំគ្នា​សប្បាយ​ជាមួយ​ឆ្នោត​មហា​សំណាង​និង​ឈុត​វីដេអូ​ខ្លី​ថ្មី​របស់​យាយ​សំ​ដែល​និយាយ​ពី «​ជីវិត​អ្នកបំរើ​តាម​យន្តហោះ​»
14, Nov 2017 , 1:46 pm        
រូបភាព
​កាន់តែ​សប្បាយ កាន់តែ​រីករាយ​ទៀតហើយ ជាមួយនិង​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​និង​ពាំ​នាំមក​នូវ​ឈុត​ឆាក​កំសាន្ត​ប្លែកៗ​ជាមួយនិង​តួរ​សម្តែង​ដែល​កំពុងតែ​ពេញនិយម​ពី​សំណាក់​សាធារណជន​គឺ​លោកយាយ សំ និង​ដើរតួរ​សម្តែង​អំពី​ជីវិត​ពិតៗ​របស់​បងប្អូន​បំរើការ​តាម​យន្តហោះ​។​

​ស្ថិតក្រោម​កិច្ចសហការ​ជាមួយនិង​សាលា​ដុន​បុស​ស្កូ​កែប ផ្នែក​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នឹងធ្វើ​ការផលិត​នូវ​ឈុត​កំប្លែង សប្បាយៗ​បែប​ជីវិត​និង​អាជីព​នៃ​អ្នកបំរើ​ការ​តាម​យន្តហោះ ថា​តើ​ដំណើរការ​នៃ​អាជីព និង​ជីវិត​ពិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​នោះ​យ៉ាងណា​។​



​យើង​ធានាថា​វីដេអូ​ខ្លី​នេះ​និង​ពិតជា​ធ្វើអោយ​ពុក​ម៉ែ​បងប្អូន​ផ្ទុះសំណើច​ដោយ​មិនដឹង​ខ្លួន ជាមួយនិង​ទេពកោសល្យ​យ៉ាង​ប៉ិនប្រសព្វ​របស់លោក​យាយ​សំ ជាពិសេស​ជាមួយនិង​ស្នាដៃ​របស់​ប្អូនៗ​ដែលជា​ក្រុមសិស្ស និង​សិក្ខា​ម​មកពី​សាលា​ដុន​មូ​ស្កូ​កែប​បាន​ខិតខំ​សម្រិតសម្រាំង​ក្នុងការ​ផលិត​វីដេអូ​ខ្លី​នេះ​។ ការបង្កើត​ឈុត​វីដេអូ​ខ្លី​នេះ​ឡើង​គឺ​ក្នុង​បំណង​ដើម្បី​គ្រាន់តែ​ជាការ​ចូលរួម​បង្កើត​ភាពសប្បាយ​ជូន​ពុក​ម៉ែ​បងប្អូន​តែប៉ុណ្ណោះ គឺ​គ្មាន​គោលដៅ​អ្វី​ផ្សេង​ឡើយ​។ ដូច្នេះ​សូម​សំណូមពរ​កុំ​យក​រូបភាព រឺ វីដេអូ​ទាំងនេះ​ប្រើ​ក្នុង​រូបភាព​ផ្សេង​ដែល​អាច​ប៉ះពាល់​ដល់​ម្ចាស់​កម្មសិទ្ធិ រឺ អ្នកដទៃ​។ 

​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ណា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​នឹង​ធ្វើការ​បង្ហោះ​ជា​ផ្លូវការ​នូវ​វីដេអូ​ខ្លី​បែប​កំប្លែង​ដែល​និយាយ​អំពី​ជីវិត​ពិត​របស់​បងប្អូន​ធ្វើការ​បំរើការ​តាម​យន្តហោះ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​តាមរយះ​គេហទំព័រ Facebook របស់​ក្រុមហ៊ុន KTV Lottery ​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដែលជា​ក្រុមហ៊ុន​ ចុះបញ្ជី​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាប់ដៃ​គូរ​សហការ​ជាមួយ​សាលាបង្រៀន​ដុន​បូ​ស្កូ​កែប​ក្នុង​ការផលិត​វីដេអូ​បែប​កំប្លែង​ខ្លីៗ​ចំនួន​១០​ដុំ​ថ្មី​បន្ថែមទៀត ។​



​ការសហការ​នេះ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​និង​ផ្តល់ឱកាស​ដល់​សិក្ខា​ម​និង​សិស្ស​ដែល​កំពុងតែ​ទទួល​ការបណ្តុះបណ្តាល និង​បង្ហាត់បង្រៀន​ផ្នែក​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នៅក្នុង​ដុន​បូ​ស្កូ​ខេត្ត​កែប​អនុវត្តន៍​ដោយផ្ទាល់​ក្នុងការ​ផលិត​ជា​សាច់រឿង​វីដេអូ​បែប​កំប្លែង​ខ្លីៗ​នេះ និង​ផ្តល់​លទ្ធភាព​ដល់​សាលា​ក្នុង​ការយក​ថវិការ​មួយចំនួន​ពី​ការផលិត​វីដេអូ​បែប​កំប្លែង​ខ្លីៗ​នេះ ទិញ​នូវ​សម្ភារៈ​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុងការ​បង្រៀន​។​

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖ ០៧០ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥  ៕

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com