ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដាក់ដំណើរការសម្រាប់អភិរក្សអណ្ដើកហ្លួង និងក្រពើត្រី ដែលជិតផុតពូជ
14, Nov 2017 ,
7:39 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
កោះកុង៖ មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ វិច្ឆិកានេះ។ មជ្ឈមណ្ឌលនេះ ផ្ដោតលើការអភិរក្ស និងការបង្កាត់ពូជសត្វអណ្ដើកហ្លួងនិងក្រពើត្រី ដែលកំពុងប្រឈមនឹងការជិតផុតពូជនៅកម្ពុជា។
ក្នុងមជ្ឈមណ្ឌលអភិរក្សនេះ មានសត្វអណ្ដើកហ្លួងចំនួន ១៩៣ ក្បាល និងក្រពើត្រីចំនួន ២១ក្បាល ដែលត្រូវទទួលបានការយកចិត្តទុកដាក់ថែរក្សា ចិញ្ចឹមនិងបង្កាត់។ មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង មានទំហំ ៩.៧ ហិកតា ដោយចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ លើការទិញដី និងសាងសង់ រួមទាំងសម្ភារឧបករណ៍ផ្សេងៗ ដែលស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCS បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ មានលក្ខណៈស្ដង់ដាអន្តរជាតិ សម្រាប់ការរស់នៅរបស់សត្វ។ លោក សោម ស៊ីថា បានបន្តថា បញ្ហាប្រឈមរបស់អណ្ដើកហ្លួង គឺការកាប់បំផ្លាញព្រៃឈើ និងការបូមខ្សាច់ រួមទាំងការនេសាទខុសច្បាប់។
ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCSរូបនេះ បានបញ្ជាក់ថា ៖«គោលបំណងចម្បងក្នុងការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីបង្កាត់ពូជអណ្ដើកហ្លួង សម្រាប់លែងឲ្យរស់នៅក្នុងតំបន់ធម្មជាតិវិញ»។
លោក Joe Waltson ប្រធានអង្គការWCS បានបញ្ជាក់ថា មូលហេតុសំខាន់ចំនួន ៣ ដែលនាំមានជោគជ័យលើការអភិរក្សអណ្ដើកហ្លួង គឺការខំប្រឹងរបស់WCS និងរដ្ឋបាលជលផល រួមទាំងសប្បុរសជនក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ជាកិច្ចប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលជលផល និងអង្គការ WCS ដើម្បីសង្គ្រោះសត្វអណ្ដើកហ្លួងនៅកម្ពុជា។ ជាមួយគ្នានេះសត្វអណ្ដើកហ្លួង ជាសត្វស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ក្នុងចំណោមអណ្ដើកទាំង២៥ប្រភេទ ដែលប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេបំផុត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អណ្ដើកហ្លួង
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម