កីឡាអន្តរជាតិ
អន្តរជាតិ
កៅអី World Cup 2018 នៅរុស្ស៊ី រង់ចាំក្រុម៣ទៀតប៉ុណ្ណោះ!
× តើសាធារណរដ្ឋអៀរឡង់ និងដាណឺម៉ាកមានលទ្ធផលយ៉ាងណានៅយប់នេះ? តើអូស្ត្រាលីអាចយកជ័យជម្នះលើភ្ញៀវហុងឌូរ៉ាសដែរទេ? ចុះដំណើររបស់នូវែលសេឡង់នៅទឹកដីប៉េរូ នឹងក្លាយជាយ៉ាងណា? ក្រុមដែលឈ្នះការប្រកួតទាំងនេះ នឹងទទួលបានកៅអីសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨ ខណៈ២៩ក្រុមផ្សេងទៀតកំពុងរង់ចាំរួចជាស្រេច។
ក្រុមជម្រើសជាតិចំនួន២៩នៅជុំវិញពិភពលោកដែលបានឈានទៅប្រជែងពានរង្វាន់កីឡាបាល់ទាត់លំដាប់ទី១នេះ រួមមាន ម្ចាស់ផ្ទះរុស្ស៊ី ម្ចាស់ជើងឯក៥សម័យប្រេស៊ីល ម្ចាស់ការពារតំណែងជើងឯកអាល្លឺម៉ង់ អាហ្សង់ទីន បែលហ្ស៊ិក កូឡុំប៊ី កូស្តារីកា ក្រូអាស៊ី អេហ្ស៊ីប អង់គ្លេស បារាំង អ៊ីស្លង់ អ៊ីរ៉ង់ ជប៉ុន ម៉ិកស៊ិក ម៉ារ៉ុក នីហ្សេរីយ៉ា ប៉ាណាម៉ា ប៉ូឡូញ ព័រទុយហ្គាល់ អារ៉ាប៊ីសាអូឌីត សេណេហ្គាល់ ស៊ែប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស ទុយនេស៊ី និងអ៊ុយរូហ្គាយ។
ដោយឡែក ៦ប្រទេសដែលត្រូវប្រជែងយក ៣កៅអីចុងក្រោយដើម្បីបង្គ្រប់ ៣២ក្រុម មានដូចជា ដាណឺម៉ាកត្រូវស្វាគមន៍សាធារណរដ្ឋអៀរឡង់ វគ្គ Play-off ជើងទី២ នៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ខណៈ ហុងឌូរ៉ាស់ ត្រូវជួបអូស្ត្រាលី និង នូវែលសេឡង់ ប៉ះ ប៉េរូ ជើងទី២ដូចគ្នា នៅរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា។ កាលពីជើងទី១ ទាំង៣គូខាងលើ ស្មើគ្នា ០-០ ទាំងអស់៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com