អត្ថបទពាណិជ្ជកម្ម
ខួប​២ ឆ្នាំ​នៃ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​សាមគ្គី ជាមួយ​កម្មវិធី​ទិញ ភី​ហ្សា​១ ថែម​១
14, Nov 2017 , 4:00 pm        
រូបភាព
​ដើម្បី​អបអរសាទរ​ខួប ២ ឆ្នាំ របស់ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​សន្សំ​កុសល សូម​ផ្តល់ជូន​កម្មវិធី​ពិសេស ទិញ​១ ថែម ១ ចាប់ពី​ថ្ងៃទី ១៣ ដល់​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ សម្រាប់​ការ​ញ៉ាំ​ក្នុង​ហាង និង ខ្ចប់​យកទៅ​ផ្ទះ​។ ជាមួយនឹង​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​ទាំងអស់ នឹង​រីករាយ​ការ​ញ៉ាំ​អាហារ​បែប ក្រុមគ្រួសារ មិត្ត​ភ័​ក្ត ឬ​បងប្អូន​ជាដើម កាន់តែ​ពិសេស​ជាមួយនឹង​ការសម្តែង​ក្បាច់​រាំ ការ​បង្វិល​កង​សំណាង និង​កម្មវិធី​កំសាន្ត​នានា​ក្នុងឱកាស​ដ៏​ពិសេស​នេះ​។ លើសពីនេះ សាខា​នេះ​មាន​ទីតាំង​ធំ​ទូលាយ​ធ្វើអោយ​លោកអ្នក​កាន់តែ​ងាយស្រួល នៅក្នុង​ការចត​រថយន្ត​។
 
​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ននេះ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៥​ហាង រួមមាន   ភី​ហ្សា​សាខា បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខា​កាល់ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ​អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹ​កេងកង សាខា​ចោមចៅ សាខា​ព្រែកលៀប សាខា​ក្រុង​ប៉ោយប៉ែត សាខា​ភ្នំពេញ​ថ្មី និង​សាខា​ក្រុង​កំពង់ចាម​។​

​គួ​រំលឹកថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែរ​ឈានមុខ​គេ​ទាំង​រសជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅក្នុង​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិនកម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) និង ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ( Bar B.Q Plaza ) ។​

( អត្ថបទ​ពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com