អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧
14, Nov 2017 , 4:17 pm         241
រូបភាព
​កាលពី​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧  នៅ​រោងចក្រ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាប់​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត​កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៧  នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone Concert​។ កម្មវិធី​ពិសេស​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយា​ថ្មី​ចំនួន ៣៩ គូ និង​អ្នកសារព័ត៌មាន​ជាច្រើន​។  

​លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយមាន​ប្រសាសន៍ថា កម្មវិធី​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ជាពិសេស និង​ដ៏​ជ្រាលជ្រៅ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ ហើយ​ជា​សក្ខីភាព នៅថ្ងៃនេះ​យើង​បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៍ Krabi ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ គូ  ទូរទស្សន៍ Smart TV  55“ ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១១ គូ  និង​កា​ម៉េ​រា Sony Alpha ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៣ គូ ។



​គួរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន​។

សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ - ២០១៨ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សា​ម៉ុ​យ រហូតដល់ ៤៥ រង្វាន់​និង​រង្វាន់​ឈ្នះ​ភ្លាមៗ​ជាច្រើន​ទៀត​ដូចជា​សៀរ​ភៅ​កត់​ចំណងដៃ  ប៊ិក ធុង​ទឹកកក ដំណើរ​កម្សាន្ត និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មានឱកាស​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​សា​ម៉ុ​យ ចំនួន​៤៥​គូ ។ ប្រសិន បើ​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​របស់លោក​អ្នកមាន​បំណង​ចង់​រៀប​អាពាហ៍ពិពាហ៍  សូមជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅកាន់​សាច់ញាតិ និង​មិត្ត​ភ័ក្តិ​របស់លោក​អ្នក​។ សូម​គាំទ្រ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​។​






     ​
សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន់​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ​សា​ម៉ុ​យ រហូតដល់ ៤៥ គូ​។

​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​!
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង