ជាតិ
សង្គមជាតិ
បោះពុម្ព​សៀវភៅ​កំណាព្យ​ដើម្បី​សង្គ្រោះ​អាជីព​នេះ​ឡើងវិញ​, «​ការវិវត្ត​ផ្នត់គំនិត​ខ្មែរ​សម័យកាល​ឌីជីថល​»
04, Dec 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយ​សង្កេត និង​យល់ឃើញថា អាជីព​កំណាព្យ​ខ្មែរ​កំពុង​ឈានទៅរក​ការបាត់បង់​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​នោះ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​បាន​ចំណាយពេល​ជាង​១​ឆ្នាំ​ដើម្បី​ផលិត​សៀវភៅ​កំណាព្យ​ដែលមាន​ចំណងជើង​ថា​៖«​ការវិវត្ត​ផ្នត់គំនិត​ក្នុងសម័យ​ឌី​ជី​ថល​»​។ សៀវភៅ​ដែលមាន​កម្រាស​ប្រមាណ​ជា​១៧០​ទំព័រ បានចេញ​លក់​នៅលើ​ទីផ្សារ​រួចហើយ​។ សៀវភៅ​កំណាព្យ​នេះ មាន​ដាក់លក់​នៅតាម​ស្តង់​លក់​កាសែត តាម​បណ្ណាគារ និង​តាម​បណ្តា​ផ្សារ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ សៀវភៅ​កំណាព្យ​នេះ មានតម្លៃ​១​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល​។



​តាមរយៈ​កំណាព្យ​នេះ អ្នកអាន​អាច​ទទួលបាន​ព័ត៌មាន​វប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា​ព័ត៌មាន សង្គម​។​ល​។ និយាយ​ជារួម អាន​សៀវភៅ​មួយ​ក្បាលនេះ អនុញ្ញាត​ឲ្យ​អ្នកអាន​អាច​យល់ដឹង​ពី​ជីវិត​ពិត​របស់​កម្ពុជា​ក្នុង​សម័យថ្មីៗ​នេះ​។ ឬ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា អាន​កំណាព្យ​ដើម្បី​ទទួល​ព័ត៌មាន​។ 



​អត្ថបទ​ភាគច្រើន​និយាយ​ពី​ជីវិត​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​។

​តំណាង​សារព័ត៌មាន​ថ្មីៗ​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​ស្ថាប័ន​របស់ខ្លួន​ផលិត​សៀវភៅ​មួយ​ក្បាល​នេះ​ឡើង ព្រោះ អាជីព​កំណាព្យ​សឹងតែ​បាត់​ខ្លួន​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ទៅហើយ​។ ឥឡូវនេះ បើ​ចេះ​អាជីព​កំណាព្យ តើ​ទៅរក​ការងារ​ធ្វើ​នៅឯណា​? កំណាព្យ មិន​ត្រឹមតែ​ជា​អាជីព​មួយ​ប៉ុណ្ណោះ​ទេ​។ តែ​កំណាព្យ​ជា​ផ្នែក​មួយ​នៃ​អក្ស​សាស្ត្រ ជា​ផ្នែក​មួយ​នៃ​សិល្បៈ និង​ជា​ផ្នែក​មួយ​នៃ​មនោគមន៍វិជ្ជា​ដ៏​ស៊ីជម្រៅ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ កំណាព្យ​អាច​ដើរតួនាទី​ជា​ឧបករណ៍​បម្រើសេវា​ទីផ្សា​រ និង​លក់​ក៏បាន​ដែរ​។ ចូលរួម​ថែរក្សា ការពារ​កំណាព្យ​កុំ​ឲ្យ​បាត់បង់ មានន័យថា ចូលរួម​ថែរក្សា​វប្បធម៌​ខ្មែរ​។



​សារព័ត៌មាន​ថ្មីៗ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ចូលរួម​វិភាគទាន​បោះពុម្ព​សៀវភៅ​នេះ​ក្នុង​គោលបំណង​ជួយសង្គ្រោះ​អាជីព​កំណាព្យ​ឲ្យ​មានជីវិត​ឡើងវិញ​។ វិភាគទាន​របស់​ម្ចាស់​ក្រុមហ៊ុន​ខាងក្រោម​នេះ​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​៕ 

​ទី​១៖ មន្ទី​សម្រាក​ព្យាបាល​កម្ពុជា (​ទំនាក់ទំនង ០១២ ៥៥២ ៣៣០)
​ទី​២៖ ក្រុមហ៊ុន Realestate.com.kh
​ទី​៣៖ ភោជនីយដ្ឋាន BOOLOOM WINE
​ទី​៤៖ ហាង Baby Outlet (017 88 66 85, 070 88 66 83)
​ទី​៥៖ ក្រុមហ៊ុន Mercedes-Benz
​ទី​៦៖ មន្ទី​សារការី សេដ្ឋា​វិទូ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ទំនាក់ទំនង​ទិញ​៖ កញ្ញា សុ​ភ័​ក្រ​រ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២











Tag:
 សៀវភៅ​កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com