អគ្គលេខាធិការ NOCC រូបនេះ បានចាត់ទុកកំណើនអ្នកចូលរួមជាជោគជ័យដ៏ធំសម្រាប់ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអង្គរដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអង្គរបានរៀបចំលើកដំបូងនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៦ ដោយមូលនិធិ Foundation for the Support of the United Nations ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុន។