កីឡាអន្តរជាតិ
អន្តរជាតិ
Giggs នឹងកា្លយជាប្រធានក្លិបបាល់ទាត់ថ្នាលយុវជនមួយនៅវៀតណាម
× អតីតវីរបុរសក្រុម Manchester United លោក Ryan Giggs នឹងក្លាយជាប្រធានសាលាបាល់ទាត់ថ្នាលយុវជនវៀតណាម The Promotion Fund of Vietnamese Football Talents FC (PVF) ដែលមានមូលដ្ឋានក្នុងប្រទេសវៀតណាម។
បើតាមការចុះផ្សាយនៅលើវេយសាយផ្ទាល់របស់ក្លិប PVF បុរសសញ្ជាតិវេលស៍ វ័យ៤៣ឆ្នាំរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំដើម្បីដឹនាំក្លិបនេះ និងត្រូវមានភារកិច្ចធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ២ដងក្នុងមួយឆ្នាំ។
ក្នុងតំណែងជាប្រធាននេះ អតីតខ្សែបម្រើដែលធ្លាប់ជួយក្រុមរហស្សនាមបិសាចក្រហមឈ្នះ Premier League ១៣សម័យកាល នឹងទទួលខុសត្រូវក្នុងការហ្វឹកហាត់កីឡាករ និងហ្វឹកហ្វឺនគ្រូបង្វឹក ក៏ដូចជាចូលរួមក្នុងការកសាងនិងអភិវឌ្ឍ PVF ឲ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់យុវជនឈានមុខគេនៅក្នុងប្រទេសវៀតណាមស្របតាមស្តង់ដាសាលារៀនកីឡាបាល់ទាត់ដ៏ល្បីល្បាញផ្សេងទៀតនៅក្នុងពិភពលោក។
Giggs និងអតីតវីរបុរស Manchester United ម្នាក់ទៀតគឺ Paul Scholes ក្នុងនាមជាភ្ញៀវកិត្តិយស នឹងមានវត្តមាននៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់វ័យក្មេង PVF នេះនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ ក្នុងខេត្តហុងយ៉ិន ប្រទេសវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com