កីឡាអន្តរជាតិ
អន្តរជាតិ
Giggs នឹង​កា្ល​យ​ជា​ប្រធាន​ក្លិប​បាល់ទាត់​ថ្នាល​យុវជន​មួយ​នៅ​វៀតណាម
14, Nov 2017 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​វីរបុរស​ក្រុម Manchester United លោក Ryan Giggs នឹង​ក្លាយជា​ប្រធាន​សាលា​បាល់ទាត់​ថ្នាល​យុវជន​វៀតណាម The Promotion Fund of Vietnamese Football Talents FC (PVF) ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​វៀតណាម​។



​បើតាម​ការចុះផ្សាយ​នៅលើ​វេ​យ​សាយ​ផ្ទាល់​របស់​ក្លិប PVF  បុរស​សញ្ជាតិ​វេ​លស៍ វ័យ​៤៣​ឆ្នាំ​រូបនេះ​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ដើម្បី​ដឹ​នាំ​ក្លិប​នេះ និង​ត្រូវមាន​ភារកិច្ច​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ២​ដង​ក្នុង​មួយឆ្នាំ​។​



​ក្នុង​តំណែង​ជា​ប្រធាន​នេះ អតីត​ខ្សែបម្រើ​ដែល​ធ្លាប់ជួយ​ក្រុម​រហស្សនាម​បិសាច​ក្រហម​ឈ្នះ Premier League ១៣​សម័យកាល នឹង​ទទួលខុសត្រូវ​ក្នុងការ​ហ្វឹកហាត់​កីឡាករ និង​ហ្វឹកហ្វឺន​គ្រូបង្វឹក ក៏ដូចជា​ចូលរួម​ក្នុងការ​កសាង​និង​អភិវឌ្ឍ PVF ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​កីឡាបាល់ទាត់​យុវជន​ឈានមុខ​គេ​នៅក្នុង​ប្រទេស​វៀតណាម​ស្របតាម​ស្តង់ដា​សាលារៀន​កីឡាបាល់ទាត់​ដ៏​ល្បីល្បាញ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។​

Giggs និង​អតីត​វីរបុរស Manchester United ម្នាក់ទៀត​គឺ Paul Scholes ក្នុងនាម​ជា​ភ្ញៀវកិត្តិយស នឹងមាន​វត្តមាន​នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡាបាល់ទាត់​វ័យក្មេង PVF នេះ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​ខាងមុខ ក្នុង​ខេត្ត​ហុង​យ៉ិ​ន ប្រទេស​វៀតណាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com