ពីនេះ ពីនោះ
«ប្រាថ្នា»ចង់បាន និង«ប្តេជ្ញា» ធ្វើឲ្យបាន
× សារធាណជននៅតែមិនទាន់ចែកឲ្យដាច់ នូវពាក្យទាំងពីរនេះឡើយ ដោយតែងតែប្រើពាក្យទាំងអស់នេះក្នុងន័យដូចគ្នា។ ប៉ុន្តែបើតាមវចនានុក្រមព្រះសង្ឃរាជ ជួន ណាត បានពន្យល់ន័យខ្លឹមសារយ៉ាងច្បាស់ថា៖
«ប្រាថ្នា»មានន័យថា ការផ្សង សំណូមសូមឲ្យបានសម្រេចដូចបំណង។
«ប្រាថ្នា» ប្រើជាកិរិយាសព្ទ គឺមានន័យថា ប៉ង,តាំង ឬ ផ្សង, បំណង នឹកប៉ងឲ្យបានដូចចិត្តដែលខ្លួនចង់បាន។ ឧទាហរណ៍៖ ប្រាថ្នាសូមឲ្យមានគូឆាប់ៗ និងប្រាថ្នាសូមឲ្យមានសេចក្តីសុខ។
ចំណែកឯ «ប្តេជ្ញា» អាចប្រើវាជាកិរិយាសព្ទគឺមានន័យថា ការបេ្ដជ្ញាចិត្ត ការតាំងចិត្តនឹងធ្វើអ្វីមូយ។ ឧទាហរណ៍៖បានប្ដេជ្ញាចិត្តថា នឹងឈប់ប្រព្រឹត្តអំពើពាលនោះតទៅទៀតហើយ និងការប្តេជ្ញាចិត្តបំបាត់ភាពសោកាធ្វើអ្វីៗឲ្យខ្លួនឯងសប្បាយចិត្ត។
សរុបមកវិញ«ប្រាថ្នា»គេគ្រាន់តែប្រើក្នុងភាសានិយាយ ឬបួងសួង ដើម្បីសុំបានដូចបំណង។
រីឯ«ប្តេជ្ញា»បានន័យថា មានការតាំងចិត្តខ្ពស់ សម្រេចចិត្តថានឹងធ្វើអ្វីមួយបាន ហើយបង្ហាញនូវសកម្មភាពដ៏មុះមត់ក្នុងការសម្រេចបានជោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com