កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១៩​នាក់​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​ដែលជា​ម្ចាស់​ក្បាច់គុន​
14, Nov 2017 , 5:35 pm        
រូបភាព
ដោយ:
​តាមរយៈ​ក្រសួងការបរទេស​ជប៉ុន​ក្រុម​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១៩​នាក់​(​ស្រី​១៣​នាក់​)​ទទួលបាន​ឱកាស​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ជប៉ុន​ដែលជា​ប្រទេស​ម្ចាស់​ក្បាច់គុន​រយៈពេល​មួយ​សប្តាហ៍​។ ក្រៅពី​ការហ្វឹកហាត់​នេះ អត្ត​ព​លិ​ក​កម្ពុជា​នឹង​ចែករំលែក​វប្បធម៌​ជាមួយ​ជនជាតិ​ជប៉ុន និង​ទស្សនា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ទីនោះ​ទៀតផង​។



​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១៩​នាក់​និង​ប្រធាន​ប្រតិភូ​១​នាក់​កាលពី​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​នៅលើ​កោះ​អូ​គី​ណា​វ៉ា​ដែលជា​កន្លែង​កកើត​ក្បាច់គុន​កា​រ៉ា​តេ​ដូ​។ ការហ្វឹកហាត់​នេះ​នឹង​ធ្វើឡើង​រយៈពេល​១​សប្តាហ៍​ចន្លោះ​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ក​ញ្ញា ជា ថា​រី សមាជិក​ប្រតិបត្តិ​របស់​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​និង​ជា​ប្រធាន​ប្រតិភូ​។

«​យើង​ត្រូវ​ហ្វឹកហាត់​នៅលើ​កោះ​អូ​គី​ណា​វ៉ា​ដែលជា​កន្លែង​កកើត​ក្បាច់គុន​កា​រ៉ា​តេ​ដូ ប៉ុន្តែ​នៅក្នុង​កម្មវិធី​យើង​ហ្វឹកហាត់​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​ពេលវេលា​ដែល​នៅសល់​យើង​នឹង​ផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​ជនជាតិ​ជប៉ុន និង​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​របស់​ជប៉ុន​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ជា ថា​រី ដែល​បាន​បន្ថែមថា​៖«​ការហ្វឹកហាត់​នៅ​ជប៉ុន វា​ជា​រឿង​ដែល​ពិសេស​មែនទែន ព្រោះ​កា​រ៉ា​តេ​ដូ​មាន​ដើមកំណើត​នៅ​ជប៉ុន អ៊ីចឹង​វា​ជា​ឱកាស​មួយ​ដែល​ពួកយើង​បាន​ទៅដល់​កន្លែង​កំណើត​នៃ​កា​រ៉ា​តេ​ដូ ជាពិសេស​យើង​បាន​រៀន​ពី​របៀប​នៃ​ការលេង​ជាមួយ​ការបង្ហាត់បង្ហាញ​ពី​គ្រូធំៗ​នៅ​ប្រទេស​ជប៉ុន​»​។​



​ក្នុង​ថ្ងៃ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អត្ត​ព​លិ​ក​កា​រ៉ា​តេ​ដូ​មុន​ចេញដំណើរ​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា នៅ​ទីស្នាក់ការ NOCC ក្រៅពី​ពាំនាំ​ថវិកា​របស់លោក អូន ព័ន្ធមុនីរ័ត្ន ជូន​អត្ត​ព​លិ​ក​និង​ប្រតិភូ​ម្នាក់​១០០​ដុល្លារ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ផ្តាំផ្ញើ​ឲ្យ​អត្ត​ព​លិ​ក​ចេះ​ស្រឡាញ់គ្នា យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់ ជាពិសេស​ប្រកាន់​ភ្ជាប់​នៅ​សីលធម៌​ល្អ ការរស់នៅ​ល្អ ការហូបចុក​ស្នាក់​នៅមាន​អនាម័យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជប៉ុន​បាន​មើលឃើញ​ពី​ទំនៀប​ទម្លាប់​វប្បធម៌​ដ៏​ថ្លៃថ្នូរ​របស់​ខ្មែរ​៕


Tag:
 កា​រ៉ា​តេ​ដូ​
  ជា ថា​រី​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com