ជាតិ
សង្គមជាតិ
មនុស្ស​៧៥​នាក់​ស្លាប់ និង​របួស​២៤៥​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ រយៈពេល​១៤​ថ្ងៃ ខែវិច្ឆិកា​
14, Nov 2017 , 7:48 pm        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​បង្ហាញថា មនុស្ស​ស្លាប់​ចំនួន ៧៥​នាក់ និង​ចំនួន​២៤៥​នាក់ របួសធ្ងន់ និង​ស្រាល ក្នុង​រយៈពេល​១៤​ថ្ងៃ ក្នុង​ខែវិច្ឆិកា​នេះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៣៥​លើក នៅ​ទូទាំងប្រទេស​។​ ​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ​បើកបរ​ហួស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​គ្នា ជែង បត់​ឆ្វេង​-​ស្ដាំ បើកបរ​ក្នុងពេល​ស្រវឹង ងងុយដេក និង​កត្តា​យានយន្ត​ជាដើម​។ នេះ​បើតាម​របាយការណ៍​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com