កីឡាជាតិ
ជាតិ
ក្រោយ​ចាញ់​ហ្សកដានី កម្ពុជា​អស់​ឱកាស តែ​សល់​ជំនួប​ប​ង្ក្រ​ប់​កិច្ច​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឆ្នាំក្រោយ​
14, Nov 2017 , 10:48 pm         1524
រូបភាព
ឈិន ឈឿន ប៉ះទង្គិចជាមួយខ្សែការពារហ្សកដានី។ រូបថត សឿន វណ្ណឌេត
ឈិន ឈឿន ប៉ះទង្គិចជាមួយខ្សែការពារហ្សកដានី។ រូបថត សឿន វណ្ណឌេត
ដោយ: រួបរួម
កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បាត់បង់​ឱកាស​ហើយ​ក្នុងការ​ឈានទៅ​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩​នៅ​ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ា​ត​។ នា​ការប្រកួត​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា កម្ពុជា​បាន​ចាញ់​ក្រុម​ភ្ញៀវ​ហ្សកដានី ១-០ ខណៈ​ម្ចាស់ផ្ទះ​វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។ ជាមួយនឹង​ការប្រកួត​មួយទៀត​ដែល​នៅ​សេសសល់​រៀងៗ​ខ្លួន ហ្សកដានី និង​វៀតណាម បាន​កៅអី​ទៅ​អារ៉ាប់​រួម អេ​មី​រ៉ា​ត ខណៈ​កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន រង់ចាំ​ជំនួប​ប​ង្ក្រ​ប់​កិច្ច​នៅ​ចុងខែ​មិនា ឆ្នាំ​២០១៨ ។​


​ការវិល​ត្រឡប់មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជា​លើក​ទី​បី​របស់លោក ប្រាក់ សុវណ្ណារ៉ា រង​បរាជ័យ​ទាំងពីរ​លើក​នៅ​ទឹកដី​ខ្លួនឯង ដោយ​ចាញ់​មី​យ៉ាន់​ម៉ា ២-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ និង​បន្ត​ចាញ់​ហ្សកដានី ១-០ នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែវិច្ឆិកា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup​។​

​ជ័យជម្នះ ១-០ របស់​ហ្សកដានី រកបាន​ដោយ ខ្សែបម្រើ​ដើមកំណើត​ប៉ា​ឡេ​ស្ទី​ន Munther Abu Amarah ដែល​កំពុង​លេង​ឲ្យ​ក្លិប​អារ៉ាប់​រួម​អេ​មី​រ៉ា​ត Khor Fakkan Club​។ ឆ្លងកាត់​ការប្រកួត​៥​លើក​នៅក្នុង​ពូ​ល C ហ្សកដានី​ទទួលបាន​១១​ពិន្ទុ ខណៈ​វៀតណាម​ជាប់​លេខ​២​មាន​៩​ពិន្ទុ ដែល​ត្រូវបាន​កៅអី​ទៅកាន់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ ហ្សកដានី និង​វៀតណាម ត្រូវ​តទល់​គ្នា​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល រីឯ​កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន គ្រោង​ប៉ះគ្នា​បង្គ្រប់កិច្ច​នៅ​ទឹកដី​តា​ហ្ស៊ី​គី​ស្ថាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៨​។​

​នៅមុន​ចាញ់​ហ្សកដានី ១-០ ក្រោម​ការដឹកនាំ​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​ដឹកនាំ​ដោយ​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino​។ យោងតាម​លទ្ធផល​៤​លើក​មុន កម្ពុជា​ចាញ់​ហ្សកដានី ៧-០ នៅ​ក្រុង Amman ចាញ់​វៀតណាម ២-១ នៅក្នុង​ដី និង​ចាញ់ ៥-០ នៅ​ហាណូយ ប៉ុន្តែ​មានកំណត់​ត្រា​ឈ្នះ​១​ប្រកួត ជាមួយនឹង​លទ្ធផល ១-០ លើ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​ស៊ូ យ៉ា​ទី​, រស់ សំអឿន​, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល​, កែវ សុខ​ផេង​, គួច សុគ​ម្ភៈ (​ប្រធាន​ក្រុម​), សុះ ស៊ូ​ហា​ណា (​ហូ​យ ផល្លី​ន ៧៣), នុប តុលា (​ប្រាក់ មុន្នី​ឧ​ត្ត​ម ៥៦), អ៊ុក សុធី (​ចាន់ វឌ្ឍនាកា ២០), សុខ សុវណ្ណ​៕



Tag:
 AFC Asian Cup
  ប្រាក់ សុវណ្ណារ៉ា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1617next