ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​មាន​ជំងឺមហារីក​ពោះវៀន គួរតែ​ព្យាយាម​ធ្វើ​រឿង​៣​នេះ
16, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​អាចធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ជំងឺមហារីក​ពោះវៀន​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​បំពង​ខ្លាញ់​ទាំងឡាយ ព្រោះ​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​កើត​មហារីក​ដោយ​មិនដឹង​ខ្លួន​។​

2.    ទោះបីជា​អ្នក​រវល់​នឹង​ការងារ​យ៉ាងណាក៏ដោយ ក៏​គួរតែ​រក​ពេលវេលា​សម្រាប់​ហាត់ប្រាណ​ដែរ​។ ការហាត់​ប្រាណ​នឹងធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល ថែមទាំង​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​បាន​រឹងមាំ​ទៀតផង​។ នៅពេលដែល​អ្នក​ខ្វះ​ការហាត់​ប្រាណ​យូរ វា​នឹងធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការមិន​ល្អ​។ ដូចនេះ អាហារ​មួយចំនួន​នឹង​អាច​ស្តុក​ទុក​ក្នុងនោះ​។​

3.    អ្នក​គួរតែ​រក្សា​ទម្លាប់​រស់នៅ​ឲ្យ​បានល្អ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ជំងឺ​ទាំងឡាយ ដោយ​មិនចាំបាច់​ជួប​ពេទ្យ​ទៀត​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com