ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
បច្ចុប្បន្ន អ្នកចេះអាជីពតែងកំណាព្យប្រឈមនឹងអត់ការងារធ្វើ!
15, Dec 2017 ,
8:39 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះសារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»។ សៀវភៅដែលមានកម្រាសប្រមាណជា១៧០ទំព័រ បានចេញលក់នៅលើទីផ្សាររួចហើយ។ សៀវភៅកំណាព្យនេះ មានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានានៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ១ម៉ឺនរៀល។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាននេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។
អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។
មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។
សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនមួយចំនួនដែលបានចូលរួមវិភាគទានបោះពុម្ពសៀវភៅនេះក្នុងគោលបំណងជួយសង្គ្រោះអាជីពកំណាព្យឲ្យមានជីវិតឡើងវិញ។ វិភាគទានរបស់ម្ចាស់ក្រុមហ៊ុនខាងក្រោមនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន៕
ទី១៖ ស្ថាប័នរ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (RMF) (081 970 777)
ទី២៖ សាលារៀនវ៉េស្ទឡាញន៍ (០១៧ ៦៨៨ ១២៣)
ទី៣៖ ក្រុមហ៊ុន Maxbit (Maximum Business Information Technology) (099 49 55 88)
ទី៤៖ ក្រុមហ៊ុន ជេមសុនផេស មេនេចមេន ខេមបូឌា (ផ្តល់សេវាកំចាត់សត្វល្អិត និងសម្អាតទូទៅ) (០១៥ ៦៦៦ ២១៦)
ទី៥៖ ក្រុមហ៊ុនសន្តិសុខ លីប្រា (LIBRA) (016 505 168)
ទី៦៖ សេវាកម្មរចនាវាំងនន(បទពិសោធន៍២០ឆ្នាំ) (០១២ ៥៩៧ ១១៦)
ទី៧៖ វាំងននកម្ពុជា(បទពិសោធន៍២០ឆ្នាំ) (០១២ ២៨ ៦៧ ៥៧)
ទំនាក់ទំនងទិញ៖ កញ្ញា សុភ័ក្ររ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀវភៅកំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម