ជាតិ
បទសម្ភាសន៍
សិលា ចិញ្ចឹមចិត្ត​បង្កើត​ក្រុម​ភ្លេងបុរាណ​ខ្មែរ​ជា​ស្ត្រី​
15, Nov 2017 , 2:14 pm        
រូបភាព
កំពង់ស្ពឺ​៖ កញ្ញា រិ​ន សិលា ជា​សិល្បការិនី​លេងភ្លេង​បុរាណ​ខ្មែរ​មួយរូប ប្រចាំ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​។ មាន​វ័យ ២៣​ឆ្នាំ សិល្បការិនី​រូបនេះ មាន​ជំនាញ​ខ្លាំងជាងគេ លើ​ឧបករណ៍ ឃឹម និង​រនាត ដែលជា​ចំណូលចិត្ត​របស់​នាង​។ ក្រៅពី​ឧបករណ៍ ឃឹម និង​រនាត អ្នក​លេងភ្លេង​វ័យក្មេង​រូបនេះ ក៏​អាច​លេង​ឧបករណ៍​ដទៃទៀត​បាន​ផងដែរ​។ ជា​សិល្បការិនី​ប្រចាំ​មន្ទីរ​វប្បធម៌ ខេត្តកំពង់ស្ពឺ កញ្ញា រិ​ន សិលា ក៏​ជា​គ្រូបង្រៀន​ភ្លេងបុរាណ​ខ្មែរ​ដល់​ក្មេងៗ​នៅក្នុង​ភូមិ​របស់​នាង​ផងដែរ​។ មូល​ហេតុដែល​សិល្បការិនី​រូបនេះ ខំប្រឹង​លេងភ្លេង​បុរាណ ព្រោះ​នាង​ចង់​អភិរក្ស​ភ្លេងបុរាណ​ខ្មែរ ដែល​ប្រឈម​នឹង​ការបាត់បង់​៕



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖






© រក្សាសិទ្ធិដោយ thmeythmey.com