ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកដី និងឡានក្រុងស្លាប់អ្នកបើកឡានទាំងសងខាង
15, Nov 2017 ,
3:16 pm
រូបភាព
រូបភាព៖ លោក បូ សាវី
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងឡានដឹកដី និងឡានក្រុង បណ្តាលឱ្យអ្នកបើកបរទាំងសងខាងស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង១០នាទី ត្រង់ចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅលើកំណាត់ផ្លូវជាតិលេខ៦។
ឡានក្រុងត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកបរចេញពីភ្នំពេញ ក្នុងគោលដៅមកក្រុងសៀមរាប។ ចំណែកឡានដឹកដី បើកបរចេញពីទិសខាងលិច និងជាកម្មសិទ្ធិឯកជន។
យោងតាមអធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការស្រុកប្រាសាទបាគង គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្តាលឱ្យអ្នកបើកបរទាំងសងខាងស្លាប់នៅនឹងកន្លែង។ លោក ប៉ោះ ចន្ថា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីនោះមានអ្នករងរបួស២នាក់ ម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល ហើយពួកគេជាជនបរទេស។
គ្រោះថ្នាក់បើកបរដោយបញ្ច្រាសផ្លូវគ្នានេះ គេសង្កេតឃើញថា រថយន្តត្រូវបានខ្ទេចនៅផ្នែកខាងមុខ ហើយរថយន្តក្រុង បានរអិលធ្លាក់ចូលទឹកប្រឡាយ ធ្វើឱ្យភ្ញៀវមានការភិតភ័យជាខ្លាំង។ តាមលោក ប៉ោះ ចន្ថា បច្ចុប្បន្នរថយន្តបង្កហេតុទាំង២ ត្រូវបាននាំទៅរក្សាទុកនៅអធិការស្រុកប្រាសាទបាគង និងបញ្ជូនសំណុំរឿងទៅតុលាការ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស្រុកប្រាសាទបាគង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម