ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រោយឈ្នះមេដាយមាស២ប្រាក់១កម្រិតអាស៊ានសូហ្វតិន្នីសមានមហិច្ឆតាចង់ឈ្នះមេដាយអាស៊ី
15, Nov 2017 ,
4:10 pm
រូបភាព
លោក ជា ប៊ុនហេង (កណ្តាល) អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានអបអរប្រតិភូកីឡាសូហ្វតិន្នីសដែលឈ្នះមេដាយមាស និងប្រាក់ពីហ្វីលីពីន
×
ដោយ:
ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជាបាននាំយកមេដាយមាស២ និងប្រាក់១ពីការប្រកួតជើងឯកអាស៊ាននៅហ្វីលីពីនមកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានអះអាងថា ជ័យជម្នះដ៏ធំធេងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករមិនដូចនឹងអ្វីដែលមហាជនមួយចំនួនថាបានដោយការចែកគ្នានោះឡើយ។ ថ្នាក់ដឹកនាំកីឡាសូហ្វតិន្នីសបានដាក់គោលដៅឲ្យកីឡាករធ្វើយ៉ាងដណ្តើមមេដាយកម្រិតអាស៊ីឲ្យបាននៅឆ្នាំ២០១៨ ខែមុខនេះ។
ក្រោយឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃចន្លោះពីថ្ងៃទី១០-១២ វិច្ឆិកា ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសលើវិញ្ញាសាវាយគូនិងវាយជាក្រុមផ្នែកបុរសបានឈ្នះមេដាយមាសរៀងៗខ្លួនក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីលីពីននៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំណែកវាយជាក្រុមផ្នែកនារីទទួលបានមេដាយប្រាក់ក្រោយចាញ់ម្ចាស់ផ្ទះហ្វីលីពីនក្នុងវគ្គផ្តាច់ព្រ័ត្រ។ ប្រតិភូកីឡាសូហ្វតិន្នីសកម្ពុជាបាននាំយកមេដាយកម្រិតអាស៊ានពីហ្វីលីពីនទាំងនេះមកដល់កម្ពុជាកាលពីថ្ងៃ១៣ វិច្ឆកា ឆ្នាំ២០១៧។
ក្នុងសន្និសីទសារព័ត៌មានអបអរម្ចាស់ជ័យលាភីកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅទីលានវាយកូនបាល់និងសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានអះអាងថា ជ័យជម្នះដ៏ធំធេងនេះមិនមែនបានពីការចែកគ្នាដូចការយល់ឃើញរបស់មហាជនមួយចំនួននោះឡើយ ពោលគឺបានពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកីឡាករទាំងអស់គ្នា។ លោករំពឹងថា ជ័យជម្នះនេះនឹងអាចជួយឲ្យកម្ពុជាឡើងឈរលេខរៀងទី៩នៃចំណាត់ថ្នាក់ពិភពលោក។ បច្ចុប្បន្នកម្ពុជាកំពុងឈរលេខរៀងទី១០ក្នុងចំណោម៤៥ប្រទេស។
គោលបំណងរបស់កីឡាសូហ្វតិន្នីសមិនត្រឹមតែមេដាយកម្រិតអាស៊ាននោះទេ គឺកីឡានេះមានមហិច្ឆតាចង់ឈ្នះមេដាយកម្រិតអាស៊ីនាឆ្នាំ២០១៨ ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌូណេស៊ីទៀតផង។ «កីឡាការិនី ស៊ន សៀវម៉ី គាត់ឈ្នះមេដាយមាសអាស៊ីកាលពីឆ្នាំ២០១៤ តែគាត់ល្បីឈ្មោះមកដល់សព្វថ្ងៃ ចុះបើយើងឈ្នះមេដាយមាសជាក្រុម តើល្បីយ៉ាងណា? បានត្រឹមមេដាយសំរឹទ្ធក៏បានលុយច្រើនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារដែរ»។ នេះជាការលើកឡើងរបស់លោក ជា ប៊ុនហេង។
ជាមួយមហិច្ឆតាចង់ឈ្នះមេដាយអាស៊ីនៅឥណ្ឌូណេស៊ីឆ្នាំ២០១៨ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាគ្រោងបញ្ជូនកីឡាករកីឡាការិនីចំនួនពីរក្រុមទៅវហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល៦ខែនៅក្រៅប្រទេស។ ក្នុងនោះក្រុមបុរសគ្រោងបញ្ជូនទៅហ្វឹកហាត់នៅជប៉ុន និងក្រុមនារីទៅហ្វឹកហាត់នៅកូរ៉េដោយគ្រោងចំណាយថវិកាប្រមាណជា៦ម៉ឺនដុល្លារ។
ពាក់ព័ន្ធនឹងការចំណាយសម្រាប់ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសលោក ជា ប៊ុនហេង បានបញ្ជាក់ថា លោកនឹងខិតខំស្វែងរកថវិកាដើម្បីផ្គត់ផ្គង់ឲ្យការចំណាយនេះ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកចង់ឲ្យចំណាយថវិការបស់លោកក្លាយជាប្រយោជន៍ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។ ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃរូបនេះសង្ឃឹមថា កីឡាករកីឡាការិនីទាំងអស់នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចទៅនឹងការខិតខំរបស់លោក ដើម្បីអភិវឌ្ឍន៍វិស័យកីឡាសូហ្វតិន្នីសនៅកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម