ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បញ្ចេញប្រាក់ ២ពាន់លានរៀលក្នុងការដេញថ្លៃខែវិច្ឆិកា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ចេញប្រាក់ ២ពាន់លានរៀល (ប្រមាណជិត ៥០ម៉ឺនដុល្លារ) ក្នុងការដេញថ្លៃលើកទី១៤ខែវិច្ឆកានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC ។
មានគ្រឹះស្ថានហិរញ្ញវត្ថុមួយប៉ុណ្ណោះដែលចូលរួមដេញថ្លៃនេះ ដែលទទួលបានឥណទាន ២ពាន់លានរៀលពី NBC ក្នុងអត្រាការប្រាក់ ៣ភាគរយក្នុងមួយឆ្នាំ។ ទឹកប្រាក់សរុប ដែល NBC ដាក់ឲ្យដេញថ្លៃ គឺចំនួន ២០ពាន់លានរៀល។ ការដេញថ្លៃយកសាច់ប្រាក់រៀលនេះ គឺស្ថិតនៅក្រោមប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែលធនាគារជាតិមានបំណងជំរុញការផ្ដល់ប្រាក់កម្ចីជាប្រាក់រៀលដល់ពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com