ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែដែលអាចដេញមហារីកចេញពីអ្នកឲ្យអស់
× ជំងឺមហារីកជាជំងឺដែលមនុស្សទាំងអស់មិនចង់ជួបឡើយ។ ដូចនេះ តើគួរតែធ្វើដូចម្តេចទើបអាចចៀសឲ្យឆ្ងាយពីជំងឺមហារីកទៅ?
1. ដំឡូងមិនត្រឹមតែអាចការពារអ្នកពីជំងឺមហារីក ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ចំពោះរាងកាយរបស់អ្នក។
2. ល្ពៅ និងការ៉ុត សម្បូរទៅដោយសារធាតុដែលអាចជួយការពារអ្នកពីជំងឺមហារីក។ ជាពិសេស វាសម្បូរទៅដោយវីតាមីនអា ដែលជួយទប់មិនឲ្យកោសិកាផ្សេងៗដែលអាចបណ្តាលឲ្យអ្នកកើតមហារីកកើតឡើងក្នុងរាងកាយអ្នកនោះទេ។
3. ម្រះ ជាបន្លែដែលអាចសម្លាប់កោសិការមហារីកអស់។ ដូចនេះ អ្នកនឹងអាចចាកឆ្ងាយពីជំងឺមហារីកគ្រប់ប្រភេទបានទាំងអស់នៅពេលដែលអ្នកតែងតែពិសារ។
4. ចំណែកខ្ទឹមសវិញ បើអ្នកតែងតែបរិភោគ វានឹងអាចបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក ថែមទាំងអាចធ្វើឲ្យកោសិការមហារីកមិនងាយដុះឡើយ។
5. ប៉េងប៉ោះ នឹងអាចធ្វើឲ្យកោសិការមហារីកទាំងឡាយមិនងាយអាចកើតមានក្នុងរាងកាយរបស់អ្នកទេ។ ដូចនេះ សុខភាពរបស់អ្នកនឹងល្អតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com