ជាតិ
នយោបាយជាតិ
សន្តិសុខយ៉ាងតឹងរឹង នៅជុំវិញតុលាការកំពូល នៃការបើកសវនាការរំលាយCNRP
× ភ្នំពេញ៖ តុលាការកំពូល កំពុងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ។ ស្របពេលតុលាការកំពូលបើកសវនាការនេះ ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាច្រើន ត្រូវបានដាក់ឲ្យឈរជើងការពារសន្តិសុខយ៉ាងតឹងរឹង អមជាមួយរនាំងដែកព័ទ្ធជុំវិញ ទីតាំងសំខាន់ៗមួយចំនួន នៅជិតតុលាការកំពូល ដែលសូម្បីតែពលរដ្ឋនៅម្ដុំទាំងនោះ ក៏ពិបាកនឹងធ្វើដំណើរចេញ-ចូលផងដែរ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា ការដាក់ពង្រាយកម្លាំង និងដាក់រនាំងបិទផ្លូវ ជុំវិញតុលាការកំពូលនេះ គឺដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏វាមិនបានបង្កការភ័យខ្លាចដល់ពួកគេនោះទេ។ លោក ជួន សុវណ្ណ ក៏អំពាវនាវឲ្យពលរដ្ឋ កុំមានការព្រួយបារម្ភលើការដាក់ពង្រាយកម្លាំងការពារសន្តិសុខនេះ៕
Tag:
ជួន សុវណ្ណ
តុលាការ
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com