ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
COP23៖ អ្នកបរិស្ថានទទូចឲ្យកម្ពុជាគោរពការប្តេជ្ញាចិត្តថែរក្សាព្រៃឈើ
16, Nov 2017 ,
8:39 pm
រូបភាព
ប្រតិភូកម្ពុជាដែលអញ្ជើញមកចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣នៅទីក្រុង Bonn
×
ដោយ:
សៅ ផលនិស្ស័យ (Sao Phal Niseiy)
(Bonn)៖ តាមរយៈកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ (Paris Climate Agreement) កម្ពុជាបានប្តេជ្ញាចិត្តបង្កើនគំរបព្រៃឈើឲ្យបាន ៦០ភាគរយត្រឹមឆ្នាំ ២០៣០ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកល។ ប៉ុន្តែអ្នកបរិស្ថានយល់ឃើញថា វានៅតែជាផ្លូវដ៏វែងឆ្ងាយ និងពិបាកសម្រេចសម្រាប់កម្ពុជា បើគ្មានការប្រឹងប្រែងទប់ស្កាត់បញ្ហាកាត់បំផ្លាញព្រៃឈើឲ្យបានខ្លាំងក្លាទេនោះ។
ខណៈប្រតិភូកម្ពុជាកំពុងចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ អ្នកបរិស្ថាននិងសកម្មជនព្រៃឈើបានអំពាវនាវឲ្យកម្ពុជាបង្កើនការប្រឹងប្រែងរក្សានិងដាំដុះព្រៃឈើដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាធាតុ តាមការតាមការសន្យារបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា (Cambodia Youth Network) បានទទូចឲ្យតំណាងកម្ពុជាដែលចូលរួមសន្និសីទអង្គការសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៣ បំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែលកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ លោកយល់ថា វាជារឿងចាំបាច់បំផុតសម្រាប់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលកម្ពុជា និងពិភពលោកនោះ។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា
ក្រោមកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ ២០១៥ ដែលសម្រចបាននៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២១ (COP21) នៅក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនទំហំព្រៃឈើគ្របដណ្តប់ផ្ទៃដីឲ្យបាន ៦០ភាគរយដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាសត្រឹមឆ្នាំ ២០៣០ខាងមុខ។
«រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៥ នៅ COP 21 បានប្តេជ្ញាចិត្តធ្វើយ៉ាងសម្រេចបាននូវគំរបព្រៃឈើឲ្យបាន ៦០ភាគរយត្រឹមឆ្នាំ ២០៣០ ដោយរក្សាព្រៃនៅសល់ផង និងដាំបន្ថែមផងដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងឥណ្ឌទានកាបូន (REDD+)»។លោក ស ម៉ូរី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
សូមបើកវង់ក្រចកបន្តិចថា គម្រោង REDD+ ជាយន្តការកាត់បន្ថយឧស្ម័នពុលដែលបណ្តាលពីការបាត់បង់ និងរេចរឹលនៃព្រៃឈើក្នុងប្រទេសកំពុងអភិវឌ្ឍ។
យ៉ាងណាមិញ បើតាមអ្នកជំនាញបរិស្ថានរូបនេះ កម្ពុជាទំនងមិនអាចការប្តេជ្ញាចិត្តរបស់កម្ពុជាខ្លួនតាមកាលកំណត់ឡើយ វាលែងតែមានការប្រឹងប្រែងខ្លាំងក្នុងការរក្សា ការពារ និងដាំដុះព្រៃឈើឡើងវិញ។
«តាមស្ថានភាពជាក់ស្តែង មិនមែននិយាយពីកម្រិតគោលនយោបាយ យើងឃើញថា ទៅដល់ព្រៃឡង់ទាំងបួនខេត្ត ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារការកាប់ព្រៃអនាអធិបតេយ្យនៅតែមានទោះបីជារដ្ឋាភិបាលឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចក៏ដោយ។ ប្រសិទ្ធភាពនៃការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនសូវមានទេ ការបន្តកាប់នៅតែមាន។ ដូច្នេះខ្ញុំយល់ថា កម្ពុជាយើងទំនងជាមិនអាចសម្រេចបានតាមការសន្យារបស់ខ្លួនដើម្បីបង្កើនគំរបព្រៃឈើឲ្យដល់ ៦០ភាគរយឡើយនៅត្រឹម២០៣០ តាមកិច្ចព្រមព្រៀងក្រុងប៉ារីស»។ នេះជាការពន្យល់របស់លោក ស ម៉ូរី ។
«វាលើកលែងតែវាមានពង្រឹងការអនុវត្តច្បាប់ឲ្យបានខ្លាំងមែនទែនទប់ស្កាត់បទល្មើព្រៃឈើខ្លាំងមែនទែន។ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្សអនុវត្តឲ្យបានតឹងរ៉ឹងប្រឆាំងបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ»។
សូមបញ្ជាក់បន្តិចថា តំបន់ព្រៃឡង់ទាំងបួនខេត្តដែលមានទំហំជាង ៤០ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ជាដែនជម្រកសត្វព្រៃកាលពីខែឧសភា ឆ្នាំ២០១៥។ ប៉ុន្តែបើតាម
របាយការណ៍ចងក្រងដោយសាកលវិទ្យាល័យ Copenhagen
ប្រទេសដាណឺម៉ាក ចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ ២០១៧នេះ ចន្លោះពីខែសីហាឆ្នាំ ២០១៦ ដល់ខែកុម្ភៈឆ្នាំ២០១៧ បទល្មើសព្រៃឈើបានថយចុះ ប៉ុន្តែការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានគួរឲ្យបារម្ភ។
ដោយឡែកពាក់ព័ន្ធការសម្រេចតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឲ្យបាននូវការបង្កើនគំរបព្រៃឈើ ប្រតិភកម្ពុជាដែលចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុបានលើកឡើងថា វាជាផ្លូវដែលកម្ពុជាត្រូវដើរ ប៉ុន្តែកម្ពុជាកំពុងប្រឹងប្រែងខ្លាំងរួចហើយដើម្បីការពារព្រៃឈើដូចជាដាក់ព្រៃក្នុងតំបន់ការពារ និងការអនុវត្តគម្រោងអភិរក្ស និងធានាការគ្រប់គ្រងព្រៃជានិរន្តរភាពដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ពេលសាកសួរថា កម្ពុជាអាចសម្រេចបានតាមគោលដៅរបស់ខ្លួនក្នុងការបង្កើនគំរបព្រៃឈើឬអត់តាមពេលកំណត់ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព (NCSD) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «យើងមិនទាន់អាចនិយាយបានឡើយពីការសម្រេចបាន ឬមិនបានប៉ុន្មានភាគរយនោះ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះយើងកំពុងប្រឹងប្រែងធ្វើម៉េចការពារព្រៃឈើយើងឲ្យបាន»។
លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព
លោកអះអាងបន្តថា៖ «ក្នុងការកែទម្រង់ព្រៃថ្មីៗនេះ ព្រៃឈើត្រូវបានដាក់ការពារច្រើនណាស់។ គ្រាន់តែព្រៃឈើ យើងដាក់ការពារ៧,៥លានហិកតាទៅហើយ ហើយវាស្មើ ៤០ភាគរយនៃផ្ទៃដីប្រទេសរួចទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងការពារព្រៃផ្សេងទៀត តាមគម្រោង REDD+»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស ម៉ូរី
ជួប ប៉ារីស៍
Paris Climate Agreement
COP23
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម