អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN Environment៖ ​គំនិត​ផ្តួចផ្តើម​របស់​​ចិន នឹងធ្វើ​ឲ្យ​តំបន់​កាន់តែ​«​បៃតង​»​នៅពេល​អនាគត​
16, Nov 2017 , 8:03 pm        
រូបភាព
នាយក​ប្រតិបត្តិ​កម្មវិធី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បរិស្ថាន (UN Environment) លោក Erik Solkheim ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានដែលដឹកនាំដោយស្ថាប័ន Earth Journalism Network ដើម្បីចូលរួមយកព័ត៌មាននៅសន្និសីទអាកាសធាតុ COP23
នាយក​ប្រតិបត្តិ​កម្មវិធី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បរិស្ថាន (UN Environment) លោក Erik Solkheim ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានដែលដឹកនាំដោយស្ថាប័ន Earth Journalism Network ដើម្បីចូលរួមយកព័ត៌មាននៅសន្និសីទអាកាសធាតុ COP23
(Bonn)៖ ប្រធាន​កម្មវិធី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បរិស្ថាន (UN Environment) លោក Erik Solkheim កោតសរសើរ​ឥរិយាបថ​វិជ្ជមាន​របស់​ចិន​ក្នុងការ​ដោះស្រាយ​បរិស្ថាន​ជាពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ លោក​អះអាងថា គំនិត​ផ្តួចផ្តើម​របស់​ចិន ខ្សែក្រវាត់​មួយ​វិថី (Belt and Road Initiative) ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដែល​គាំទ្រ​ការថែរក្សា​បរិស្ថាន និង​ការអភិវឌ្ឍ​បៃតង​ក្នុង​តំបន់​។  

 
​បណ្តា​ប្រទេស​ពី​អាស៊ី ដល់​អាហ្វ្រិក អាមេរិក​ឡាទីន និង​សូម្បីតែ​អឺរ៉ុប អាច​ពឹង​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​របស់​ចិន​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដើម្បី​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ និង​អភិរក្ស​បរិស្ថាន​។ គំនិត​ផ្តួចផ្តើម​នេះ​នឹងធ្វើ​ឲ្យ​តំបន់​ទាំងមូល​កាន់តែ​បៃតង​នាពេល​អនាគត​។ 
 
​នាយក​ប្រតិបត្តិ​កម្មវិធី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បរិស្ថាន (UN Environment) លោក Erik Solkheim បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​នៅក្រៅ​កិច្ចប្រជុំ​ក្រៅ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ ដូច្នេះ​៖ «​ប្រធានាធិបតី ស៊ី ជិន​ភីង (Xi Jinping) បានប្រកាស​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​ដែល​វា​ជា​ទុនវិនិយោគ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​តំបន់​អាស៊ី អាហ្វ្រិក និង​សូម្បីតែ​អាមេរិក​ឡាទីន​។ ថ្មីៗ​នេះ ស្ថាប័ន​យើង​សហកា​ជាមួយ​ចិន​ដើម្បី​បង្កើត​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ការអភិវឌ្ឍ​បៃ​ត​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (International Coalition for Green Development on Belt and Road)» ។ 
 
​លោក​បន្តថា​៖ «​ក្រោម​គម្រោង​នេះ យើង​អាច​ធានាបាន​ថា ការវិនិយោគ​ទាំងអស់​នឹង​ផ្តោតលើ​ការគាំទ្រ​ថាមពល​កកើត​ឡើងវិញ​ដូចជា​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ មិនមែន​ធ្យូង​ឬ​ផូស៊ីល​ឥន្ធនៈ​។ មួយទៀត​ពេលដែល​អ្នក​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង  អ្នក​ត្រូវ​គិតគូរ​ពី​បញ្ហា​បរិស្ថាន ពី​ផលប៉ះពាល់​លើ​ព្រៃឈើ និង​សត្វព្រៃ​ជាដើម​។ វា​គម្រោង​ធំ​បំផុត​មួយ​។ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​នេះ​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​កាន់តែ​បៃតង​នៅពេល​ខាងមុខ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើនជាងគេ​។ បើតាម​របាយការណ៍ ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​សន្និសីទ​អង្គការសហប្រជាជាតិ​ប្រជុំ​ប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់ ក្នុង​ឆ្នាំ ២០១៧ កម្រិត​នៃ​ឧស្ម័ន​កាបូ​និ​ច​ដែល​ត្រូវបាន​បញ្ច​ញ​ក្នុង​បរិយាកាស​កើន​ឡើងជា​លើកដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ វា​កើន​ដល់ ២​ភាគរយ ក្នុងនោះ​ចិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើនជាង​មុន​រហូតដល់ ៣,៥​ភាគរយ​ឯណោះ​។​
 
​យ៉ាងណាមិញ ក្រោម​ការដឹកនាំ​របស់​លោក ស៊ី ជីន​ភីង មហា​យក្ស​ចិន​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល ខណៈដែល​អាមេរិក​មិន​ជឿ​លើ​ការប្រែប្រួល​អាកាសធាតុ​។ ពេល​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​លើក​ទី ១៩​កាលពី​ខែ​មុន លោក ស៊ី ក៏បាន​ផ្តោ​សំខាន់​លើ​បញ្ហា​បរិស្ថាន និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផងដែរ​ដោយ​លើកស្ទួយ​គម្រោង​ថាមពលបៃតង ជំរុញ​ការផ្លាស់ប្តូរ​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​ប្រើប្រាស់​អគ្គីសនី និង​កសាង​លំនៅដ្ឋាន​ដែល​បង្ក​ផលប៉ះពាល់​ល់​បរិយាកាស​៕​

Tag:
 UN Environment
  Erik Solkheim
  BRI
  COP23
© រក្សាសិទ្ធិដោយ thmeythmey.com