អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​ញ៉ាំ​ប៊ូ​ហ្វេ ស្វាគមន៍​វត្ត​មានបរ​វរ​កញ្ញា Miss Global 2017 ទាំង 60​នាក់​
17, Nov 2017 , 2:50 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រោម​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​រវាង​ក្រុមការងារ​រៀបចំ​កម្មវិធី ព្រឹត្តិការណ៍​លំដាប់ថ្នាក់​ពិភពលោក Miss Global 2017 និង​ភោជនីយដ្ឋាន មី​នី​ហ្គា​ឌិន MiNi Garden BBQ & Soup Buffet បេក្ខភាព​បរ​វក​ញ្ញា Miss Global 2017 ទាំង​៦០ រូប រួម​នឹង​ក្រុមការងារ សរុប​ប្រមាណ ១០០​នាក់ នឹងមាន​វត្តមាន​អញ្ជើញ​មក​ពិសា​អាហារ​ប៊ូ​ហ្វេ និង​ស៊ុប នា​ល្ងាច​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន មី​នី​ហ្គា​ឌិន MiNi Garden BBQ & Soup ទល់មុខ​រោង​មហោស្រព​កោះ​ពេជ្រ​។​
 
​ក្នុង​បេសកកម្ម​ការងារ​នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​បរ​វរ​កញ្ញាឯក​ពិភពលោក Miss Global 2017 លើទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​ទទួល​នូវ​ចំណាប់អារម្មណ៍​យ៉ាងច្រើន​ពី​ប្រជាជន​កម្ពុជា​។ ដោយឡែក សម្រាប់​វត្តមាន​របស់​បេក្ខភាព​បវរ​កញ្ញាឯក​ពិភពលោក Miss Global 2017 នៅ​ភោជនីយដ្ឋាន MiNi Garden កោះ​ពេជ្រ នាឱកាស​នេះ ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បុគ្គលិក​គ្រប់ផ្នែក ដែល​បម្រើការ​នៅ ភោជនីយដ្ឋាន មី​នី​ហ្គា​ឌិន MiNi Garden ។ បន្លែ សាច់ ថ្មីៗ​ស្រស់ៗ និង​ម្ហូបអាហារ​ជាច្រើន​មុខ ត្រូវបាន​ត្រៀម​រួចជាស្រេច សម្រាប់​បម្រើ​អាហារ​ជូន​ដល់​ក្រុមការងារ Miss Global 2017 ក៏ដូចជា​ភ្ញៀវ​ទាំងអស់​ដែល​អញ្ជើញ​ចូលមក ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន MiNi Garden​។ ក្រៅពី​ការ​ពិសា​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា ប្រកបដោយ​អនាម័យ​ខ្ពស់ លាយឡំ​ជាមួយ​បរិយាកាស​ស្រស់ស្អាត ធំ​ទូលាយ  បរ​វរ​កញ្ញា Miss Global 2017 ទាំង​៦០ រូប​ត្រូវ​បានទទួល​ការស្វាគមន៍ ជាមួយ​ស្នាមញញឹម​យ៉ាង​កក់ក្តៅ ពី​អតិថិជន​ដែល​ចូលមក​ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន MiNi Garden ជាមួយ​ការថតរូប សុំ​ចុះហត្ថលេខា និង​ថតរូប​សែ​ល​ហ្វី ជាមួយ​បរ​វរ​កញ្ញា​ទាំង ៦០​រូប​។​


       
​តាមរយៈ​វត្ត​មាននៃ​ការអញ្ជើញ​មក​ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន មី​នី​ហ្គា​ឌិន MiNi Garden បានបង្ហាញ​នូវ​ទំនុកចិត្ត និង​ការជឿទុកចិត្ត​មកលើ​អនាម័យ គុណភាព​ចំណីអាហារ ពី​សំណាក់​ស្ថាប័ន​កម្មវិធី​អន្តរជាតិ​ដ៏​ធំ​មួយ មកលើ ភោជនីយដ្ឋាន MiNi Garden, នេះ​បើតាម​ការបញ្ជាក់​ពី​លោក តូច ឡា​វី ណូ​រ៉ង់ នាយក​គ្រប់គ្រង ភោជនីយដ្ឋាន មី​នី ហ្គា​ដិ​ន​។



​ភោជនីយដ្ឋាន មី​នី ហ្គា​ដិ​ន MiNi Garden មាន​បំរើ​អាហារ​ប៊ូ​ហ្វេ​បា​បី​ឃ្យូ និង ស៊ុប ញ៉ាំ​តាមចិត្ត មិន​កំនត់​ពេលវេលា មាន បង្កង បង្គារ មឹក និង គ្រឿង​សមុទ្រ​ជាច្រើន​មុខ រួមទាំង សាច់គោ​អាមេរិក សាច់គោ​អូស្ត្រាលី ឆ្អឹងជំនី​គោ​អាមេរិក និង មាន​អាហារសំរន់​បែប ចិន ថៃ ជប៉ុន ពិសេស​ជាងនេះទៅទៀត​គឺមាន​បង្អែម​បែប​ខ្មែរ​ជាច្រើន​មុខ ដែលមាន​រសជាតិ​ឆ្ងាញ់​ទទួល​ការពេញចិត្ត​ពី​អ​ថិ​ជន​យ៉ាងច្រើន​! បើក​លក់​រៀងរាល់ថ្ងៃ ពី​ម៉ោង ៣​រសៀល - ១០​យប់​។

សម្រាប់​ការ​កក់​ទុក​មុន សូម​ទំនាក់ទំនង ០៩៩ ៥៥៥ ១២៧ ។​












(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com