ពីនេះ ពីនោះ
ការ​វេច​ខ្ចប់​ដោយ​«​ស្លឹក​ឈូក ឬ​ស្លឹកចេក​» ជា​មិត្ត​ល្អ​សម្រាប់​បរិស្ថាន​
17, Nov 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​ទៅ​ទិញអីវ៉ាន់​ម្តងៗ តែងតែមាន​អ្នកលក់​ច្រក​អីវ៉ាន់​របស់​អ្នកទិញ​ទៅក្នុង​ថង់ប្លា​ស្ទិ​ក ដែលជា​ជម្រើស​ល្អ​សម្រាប់​អ្នកលក់​ផង និង​អ្នកទិញ​ផង​។ ប៉ុន្តែ​ដូច​បានដឹងថា «​ថង់​ប្លាស្ទិ​ក​» ដែល​មនុស្ស​យើង​សព្វថ្ងៃ​ប្រើប្រាស់ មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ នៅពេល «​ថង់​ប្លាស្ទិ​ក​» ជា​កាកសំណល់​បន្ទាប់ពី​បាន​ប្រើប្រាស់​រួច បន្សល់ទុក​នៅ​ជុំវិញ​យើង ដែលជា​ហេតុនាំឲ្យបំពុលបរិស្ថាន​។ ដើម្បី​ជាការ​ល្អប្រសើរ​គួរតែ​ប្រើ​«​ស្លឹក​ឈូក ឬ​ស្លឹកចេក​» នៅក្នុង​ការ​វេច​ខ្ចប់​នានា​ដូចជា ​ការដាក់​នំចំណី ផ្លែឈើ បន្លែ ម្ហូបអាហារ​។​ល​។ ដែល​ជាក​ល្យ​ណ​មិត្ត​ល្អ​សម្រាប់​បរិស្ថាន​។



​ការ​វេច​ខ្ចប់​បែបនេះ ជៀស​ផុតពី​សារធាតុ​ជាតិគីមី​បាន​មួយកម្រិត​ផងដែរ​។ មួយវិញទៀត «​ស្លឹក​ឈូក ឬ​ស្លឹកចេក​» ឆាប់​រលួយ និង​អាច​ប្រើប្រាស់​ជា​ជីធម្មជាតិ​បាន​។ ក្រៅពី​ស្លឹក​ឈូក ឬ​ស្លឹកចេក​នោះ​គឺមាន «​ស្លឹក​ចាក ស្លឹកត្នោត ស្លឹក​ដូង​» ផ្តល់​ភាពងាយស្រួល​នៅក្នុង​ការថែរក្សា ម្ហូបអាហារ នំចំណី ហើយក៏​បាន​គាំពារ​បរិស្ថាន​ផងដែរ​៕


Tag:
 ស្លឹក​ឈូក
  ស្លឹកចេក
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com