ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រ​មណី​យ​ដ្ឋា​ន​កៀនស្វាយ​អាច​នឹង​បាត់បង់​ទេ បើ​មានការ​ចាក់ដី​លុបមុខ​ទឹក​ខ្ពប​?
18, Nov 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រូបភាព​នេះ​គឺ​អ្នកភូមិ​កំពុង​លើក​មង​ចាប់​ត្រី​នៅក្នុង​ព្រែក​ខ្ពប ដែល​គេ​ស្គាល់​ជាទូទៅ​ជារ​មណី​យ​ដ្ឋា​ន វត្ត​កៀនស្វាយក្រៅ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ព្រែក​ខ្ពប​មានមុខ​ទឹក​ពីរ ដែល​ត​ភ្ជាប់​ទៅ​ទន្លេមេគង្គ​ក្រោម ដើម្បី​ទទួល​របប​ទឹក​ពេល​ទឹក​ឡើង និង​ត្រូវបាន​កាត់​ផ្តា​ប់​វិញ​នៅពេល​ទឹក​ស្រក​។



អ្នកភូមិ​ជាច្រើន ដែល​រស់​នៅតាម​បណ្តោយ​ព្រែក​ខ្ពប​នេះ តិច​ឬ​ច្រើន សុទ្ធតែ​ទទួលបាន​ផល​ពី​វា ដូចជា ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ យក​ទឹក​ពី​ខ្ពប​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ស្រោចស្រព​ដំណាំ ជាពិសេស​អ្នក​ប្រកប​របរ​សេវា​ទេសចរណ៍ បាន​សង់​ខ្ចូ​ស​សម្រាប់​ទទួល​អ្នកទេសច​រណ៍ ពី​គ្រប់ទិសទី​មក​កម្សាន្ត​ជាដើម​។ ប៉ុន្តែ ដោយសារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រីកលូតលាស់​ឥតឈប់ឈ​រ តម្លៃ​ដី​ចេះតែ​កើតឡើង បានធ្វើ​ឲ្យ​មានការ​រំលោភ​កាន់កាប់​ដី​សាធារណៈ កើតឡើង​ច្រើន​ដែរ​។ អ្នកភូមិ​មានការ​បារម្ភ ខ្លាច​មានការ​ចាក់ដី​លុបមុខ​ទឹក​ខ្ពប​ម្ខាង​ទៀត ដូច​មុខទឹក​ខ្ពប​ផ្នែក​ខាងលើ​ដែរ ដែល​បច្ចុប្បន្ននេះ ​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ហើយ​។ (​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com