ពីនេះ ពីនោះ
ពាក្យខ្មែរមួយចំនួន ដែលសាធារណជនប្រើខុស
× ដោយសារតែពាក្យពេចន៍ខ្មែរមួយចំនួនខ្លះសរសេរជាជើងរាយ និងជើងតម្រួត ដូច្នេះហើយធ្វើឲ្យមានការភ័ន្តច្រឡំ។
ដូចជាពាក្យមួយចំនួន ច្រើនតែប្រើខុស ដូចជា៖
ពត៌មាន (ខុស) ព័ត៌មាន (ត្រូវ)
សំគាល់ (ខុស) សម្គាល់ (ត្រូវ)
ដឹងលឺ (ខុស) ដឹងឮ (ត្រូវ)
ស្រលាញ់ (ខុស) ស្រឡាញ់ (ត្រូវ)
ចរិក (ខុស) ចរិត (ត្រូវ)
ជិតឌិត (ខុស) ជិតដិត (ត្រូវ)
បញ្ច្រាស់ (ខុស) បញ្ច្រាស (ត្រូវ)
ប្រុសសង្ហារ (ខុស) ប្រុសសង្ហា (ត្រូវ)
បានអោយដឹង (ខុស) បានឱ្យដឹង (ត្រូវ)
៩០% (ខុស) ៩០ភាគរយ (ត្រូវ)
ឲ្យ (ខុស) ឱ្យ (ត្រូវ)
ខ្មាស់ (ខុស) ខ្មាស (ត្រូវ)៕
© រក្សាសិទ្ធិដោយ thmeythmey.com