ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​បើ​ញ៉ាំ​របស់​នេះ​ច្រើន ក្មេង​ជាង​វ័យ​ខ្លាំង​
18, Nov 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​រក្សា​សម្រស់​ឲ្យ​គង់ ដោយមាន​ទឹកមុខ​ស្រស់​ថ្លា អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ស្វាយ​ជា​ផ្លែឈើ​ដែល​អ្នក​គួរតែ​ពិសារ ព្រោះ​វា​សម្បូរ​វីតាមីន​អេ ដែល​អាចជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។ ដូចនេះ ស្បែក​អ្នកនឹង​ភ្លឺ ម៉ត់​រលោង​ជាមិនខាន​ឡើយ​។​

2.    ទឹកឃ្មុំ នឹង​ជួយ​កាត់បន្ថយ​ស្នាម​អ៊ុច​ខ្មៅ ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​តឹង​ណែន​ទៀតផង​។​

3.    ចំណែក​ត្រសក់​វិញ សម្បូរ​វីតាមីន​E ដែល​អាចជួយ​ពន្យារ​ភាព​ចាស់​។ នៅពេលដែល​អ្នក​ពិសារ​ច្រើន ឬ​យកមក​ធ្វើជា​ម៉ាស​បិតមុខ វា​នឹង​ជួយ​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​។​

4.    តែ​បៃតង ជា​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ​។​ស្បែក​អ្នកនឹង​អាច​រក្សាបាន​ក្មេង​ជានិច្ច​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com