កីឡាជាតិ
ជាតិ
ស្វាយរៀង​ត្រូវការ​ឈ្នះ​ដើម្បី​ដណ្តើម​កំពូល​តារាង ខណៈ​ទ័ព​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​តំបន់​Top 4
19, Nov 2017 , 9:55 am        
រូបភាព
ដោយ:
​ក្រោយ​បឹងកេត​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវការ​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) នៅ​ល្ងាច​នេះ ដើម្បី​បន្ត​ឈរ​កំពូល​តារាង ក្នុង​សប្តាហ៍​ទី​២០​។ ជាមួយគ្នានេះ ក្រុម​ក្រសួងការពារជាតិ ក៏ត្រូវ​ការ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​ដែរ ក្នុងការ​រក្សា​តំបន់ Top 4 របស់ខ្លួន​។ ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាគមន៍ ក៏ដូចជា​សងសឹក អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​។​



​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ស្វាគមន៍​ក្រុម​ភ្ញៀវ​ស៊ីម៉ាក់ នៅ​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី​១៩ វិច្ឆិកា នេះ​។ សម្រាប់​ការស្វាគមន៍​នេះដែរ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ស៊ីម៉ាក់​ដាច់ខាត ដើម្បី​បាន​៣​ពិន្ទុ ឡើងទៅ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ប្រចាំ​សប្តាហ៍​ទី​២០ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។ នា​ការប្រកួត​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង បាន​លត់​ស៊ីម៉ាក់​ក្នុង​លទ្ធផល ៧-០​។

​ជាមួយគ្នានេះ ក្រុម​ឈរ​លេខ​រៀង​ទី​៤ ក្រសួងការពារជាតិ ក៏ត្រូវ​ការ​ឈ្នះ​គី​រី​សុខ​សែន​ជ័យ​ដាច់ខាត​ដែរ​ដើម្បី​ពង្រឹង​ទីតាំង​របស់ខ្លួន សម្រាប់​ការបើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់ ស្វាគមន៍​ក្រុម​ភ្ញៀវ ដែល​ខ្លួន​ធ្លាប់​យកឈ្នះ ២-០ ក្នុង​ជើង​ទី​១ នា​ម៉ោង​៦​ល្ងាច​នេះ​។ តែ​យ៉ាងណា សម្រាប់​ការប្រកួត​នេះ ទ័ព​អាចមាន​ប្រៀបខ្ពស់ ក្នុងការ​យកឈ្នះ ព្រោះ​គី​រី​សុខ​សែន​ជ័យ ជា​ក្រុម​ឈរ​បាត​តារាង ដែល​មិន​ធ្លាប់​ស្គាល់​ជ័យ    ជម្នះ​។

​មុន​ការប្រកួត​រវាង​ពីរ​គូ​ខាងលើ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប សងសឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ពួកគេ​បាន​ចាញ់ ៥-២ ក្នុង​ជើង​ទី​១ នា​វេលា​ម៉ោង​៣:៣០​នាទី​នេះ​៕


Tag:
 បាល់ទាត់​
  ទ័ព​
  ស្វាយរៀង​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com