ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ម៉េច​ទើប​អាច​ចៀស​ពី​មហារីក​ថ្លើម​?
02, Dec 2017 , 6:59 am        
រូបភាព

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ការពារ​ថ្លើម​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១ ព្រោះ​ចន្លោះ​ម៉ោង​១១​ដល់​ម៉ោង​១ ជា​ពេលវេលា​ដែល​ថ្លើម​ចាប់ផ្តើម​បញ្ចេញ​ជាតិពុល​។ ដូចនេះ បើ​អ្នក​គេង​ហួស​ម៉ោង​នេះ ថ្លើម​នឹង​មិនអាច​បញ្ចេញ​ជាតិពុល​បានឡើយ​។​

2.    អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​គួរតែ​ជ្រើសរើស​ការហាត់​ប្រាណ​ដែល​មិន​ប្រើ​កម្លាំង​ខ្លាំង​។ នៅពេលដែល​អ្នក​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំង វា​មិន​ត្រឹមតែ​មិនអាច​ជួយ​ការពារ​ថ្លើម​របស់​អ្នក​ទេ ថែមទាំង​ផ្តល់​សម្ពាធ​កាន់តែខ្លាំង​ដល់​ថ្លើម​អ្នក​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​ជ្រើសរើស​ការហាត់​ប្រាណ​ដោយ​ដើរ​ធម្មតា ឬ​ហែល​ទឹកជា​ដើម​។​

3.    អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​បាន​ស្ងប់ កុំ​គិត​ច្រើន ឬ​បារ​ម្ហ​ច្រើន ទើប​ថ្លើម​អ្នកមាន​សុខភាព​ល្អ​។​

4.    អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​វា​អាច​កាត់បន្ថយ​សម្ពាធ​នៃ​ថ្លើម​។ ជាពិសេស នៅពេល​ព្រឹក​ក្រោយ​ពេលដែល​ក្រោក​ពី​គេង អ្នក​គួរតែ​ញ៉ាំ​ទឹក​ចំនួន​មួយ​កែវ ទើប​អាចជួយ​បញ្ចេញ​ជាតិពុល​ក្នុង​រាងកាយ​អ្នក​អស់​។​

5.    អ្នក​គួរតែ​រក្សា​ទម្ងន់​បច្ចុប្បន្ន​របស់​អ្នក​ឲ្យ​បានល្អ ព្រោះ​បើ​ធាត់​ពេក ក៏​អាច​នាំ​បញ្ហា​ដល់​ថ្លើម​ផងដែរ​។

6.    អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែឈើ​គ្រប់មុខ ទើប​ល្អ​ចំពោះ​សុខភាព​ថ្លើម​របស់​អ្នក​។ ប៉ុន្តែ​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ហិ​រ និង​ស្រា​ជាដើម ព្រោះ​វា​សុទ្ធតែជា​របស់​ដែល​បំផ្លាញ​ថ្លើម​របស់​អ្នក​យ៉ាង​ងាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com