ជាតិ
សង្គមជាតិ
អាជ្ញាធរ ឃាត់​មនុស្ស​ជាង​៦​ពាន់​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ក្នុងពេល​ជាង​១​ខែ
20, Nov 2017 , 11:47 am        
រូបភាព
ដោយ:
​ក្នុង​រយៈពេល ជាង​១ ខែ គិតពី​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា នគរបាល​បង្ក្រាបបាន​គ្រឿងញៀន​បាន​ចំនួន ២,៩២៥​ករណី និង​ឃាត់​មនុ​ស្សបាន​ចំនួន ៦,៣០៣​នាក់ (​ស្រី​៤៨៩​នាក់​) ក្នុងនោះ​មាន​៨៩​នាក់ ជា​ជនបរទេស​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ​។



​តាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នេះ​ជា​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​២​នេះ ខណៈ​លទ្ធផល​អនុវត្តន៍​យុទ្ធនា​ការលើក​ទី​១ ក្នុង​ឆមាស​ទី​១ ឆ្នា​២០១៧​នេះ អាជ្ញាធរ​បង្ក្រាប​បទល្មើស​បាន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្សជាង​៩,៦៩៤​នាក់​។

​សម្រាប់​រយៈពេល​យុទ្ធនា​ការលើក​ទី​២​នេះ វត្ថុតាង​ដែល​អាជ្ញាធរ​ចាប់បាន​រួមមាន​ដូចជា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​៤៥​គីឡូក្រាម និង​៧៧៤​កញ្ចប់​ផ្សេងទៀត កញ្ឆា​ក្រៀម​ជាង​៧៣​គីឡូក្រាម​។ អាជ្ញាធរ​ក៏​រឹបអូស​រថយន្ត​១៩​គ្រឿង ម៉ូតូ​៨៤០​គ្រឿង ទូរស័ព្ទ​២,១៥២​គ្រឿង ជញ្ជីង​១២៣​គ្រឿង និង​អាវុធ វែង​ខ្លី​ចំនួន​៧​ដើម​ផងដែរ ព្រមទាំង​បានស្នើ​បង្កក ច​លនៈ និង​អចលនទ្រព្យ ២​ករណី មាន​ចំនួន​៥​កន្លែង​។ នេះ​តាម​របាយការណ៍​ដដែល​៕


Tag:
 នគរបាល​
 ​ គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com