អត្ថបទពាណិជ្ជកម្ម
ជួប​ជាមួយកំពូល​តារាចម្រៀង​កូរ៉េ កញ្ញា CL ទាំងអស់គ្នា​ក្នុងការ ប្រគំ​តន្ត្រី Smart Mega Concert ០៩ ធ្នូ ឆ្នាំ ២០១៧​
20, Nov 2017 , 2:08 pm        
រូបភាព
បន្ទាប់ពី​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​កំពូល​តារាចម្រៀង K-Pop របស់​កូរ៉េ គឺ​លោក រ៉េ​ន (Rain) នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមីនា​ឆ្នាំ​២០១៧ កន្លងទៅ​នាពេល​ថ្មីៗ​នោះ  ឥឡូវនេះ ក្រុមហ៊ុន Smart Axiata សូម​ប្រកាស​អំពី​ការរៀបចំ​ការប្រគំ​តន្ត្រី Smart Mega Concert​សម្រាប់តែ​អតិថិជន​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ គឺ​នៅ​ខែធ្នូ ឆ្នាំ​២០១៧​។​ការប្រគំ​តន្ត្រី​លើក​នេះ នឹងមាន​ការចូលរួម​សម្តែង​ពី​តារាចម្រៀង​ដ៏​ល្បី គឺ​កញ្ញា Lee Chae-rin ដែល​គេ​ស្គាល់​ដោយ​ខ្លី​ថា កញ្ញា “CL”​ ។​

​កញ្ញា CL ដែលមាន​អាយុ ២៦ ឆ្នាំ គឺជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​របស់​ប្រទេស​កូរ៉េខាងត្បូង​ឈ្មោះ 2NE1​។ កញ្ញា​បានឈ្នះ​ពានរង្វាន់​ជាច្រើន​លើ​ការនិពន្ធ​បទ​ចម្រៀង និង​ការសម្ដែង​បទ​ចម្រៀង​។ កញ្ញា CL នឹង​ឡើង​សម្តែង​នៅលើ​ឆាក​ដ៏​អស្ចារ្យ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយពី​ការសម្ដែង​របស់​តារាចម្រៀង​ក្នុងស្រុក​ដូចជា កញ្ញា Nikkie Nikkie កញ្ញា​Adda តារាចម្រៀង Bross La លោក​ថេ​ណា ក្រុម SWSB ក្រុម Mustaches Band និង លោក P-Sand​។​



​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា​៖ “​ប្រជាប្រិយភាព​របស់​តារា K-Pop​នៅ​កម្ពុជា គឺ​ពិតជា​ធំធេង​ណាស់​។ យើងខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ ដែល​យើង​អាច​អញ្ជើញ​តារា​ដ៏​ល្បី​មួយរូប​ទៀត​មក​សម្តែង​នៅ​ទីក្រុង​ភ្នំពេញ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន យើងខ្ញុំ​បាន​សន្យាថា​នឹង​អញ្ជើញ​តារា​សម្ដែង​កំពូលៗ និង​ល្បីៗ​មក​សម្តែង​ឲ្យ​អតិថិជន​របស់​យើងខ្ញុំ​ឲ្យ​បានជា​ប្រចាំ​។ ជាក់ស្តែង យើងខ្ញុំ​ពិត​បានសម្រេច​ដូច​អ្វីដែល​បាន​សន្យា ដោយ​អញ្ជើញ​តារា​នានា​រួមមាន​៖ កញ្ញា Demi Lovato កញ្ញា Jessie J និង លោក Rain ហើយ​ពេលនេះ​គឺ​កំពូល​តារាចំរៀង​ម្នាក់ទៀត គឺ​កញ្ញា CL ដែល​នឹង​មក​សម្តែង​ជូន​អតិថិជន​ជាទី​ស្រលាញ់​របស់​យើងខ្ញុំ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន ផ្តល់​ការជឿទុកចិត្ត​មកលើ​ក្រុមហ៊ុន Smart ក្នុងនាម​ជា​ជម្រើស​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​តែមួយគត់​សម្រាប់​លោកអ្នក នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ក​ម្ពុ​ជា​”​។​

​លោក បាន​បន្ថែមទៀតថា​៖ “​ស្របពេល​ទៅ​និង​ការគាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ផង​នោះ ក្រុមហ៊ុន Smart បាន​នឹង​កំពុង​បន្ត​ឈានមុខ​គេ​លើ​ការអភិវឌ្ឍន៍​វិស័យ​សិល្បៈ​តន្ត្រី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​គាំទ្រ​សិល្បករ​ក្នុងស្រុក និង​ផ្ដល់​ការកម្សាន្ត​លំដាប់​ពិភពលោក​”​។ 

​ការប្រគំ​តន្ត្រី Smart Mega Concert នឹងធ្វើ​ឡើង​នៅ ថ្ងៃទី ០៩  ខែធ្នូ ឆ្នាំ ២០១៧ នៅ កោះ​ពេជ្រ ចាប់ផ្ដើម​ពី​ម៉ោង ៦:០០ ល្ងាច​តទៅ​។ ការប្រគំ​តន្ត្រី​នេះ​រៀបចំ​ដោយ ក្រុមហ៊ុន Smart សហការ​ជាមួយ ក្រុមហ៊ុន HD&S Media Group​ដែលជា​ភ្នាក់ងារ​មួយ​មាន​ឯកទេស​ខាង​រៀបចំ​ផែនការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ផលិតកម្ម​ភាពយន្ត និង​ការគ្រប់គ្រង​ការប្រគំ​តន្ត្រី​។​
​នាយក​ផ្នែក​គម្រោង​ពិសេស របស់​ក្រុមហ៊ុន HD&S Media Group លោក Carlos Philip B.Gatdula IV មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​ការប្រគំ​តន្ត្រី​នាពេល​ខាងមុខនេះ​។​



​លោក​មានប្រសាសន៍ថា​៖ “​យើង​មាន​សេចក្តី​រីករាយ និង​មាន​កិត្តិយស​ណាស់ ដែល​ក្រុមហ៊ុន​របស់​យើង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ល្អ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការរៀបចំ​ការប្រគំ​តន្ត្រី សម្រាប់​អ្នកគាំទ្រ​តន្ត្រី K-Pop រាប់ម៉ឺន​នាក់​”​។​

​មាន​ជម្រើស​ចំនួន ២ សម្រាប់​អតិថិជន Smart ដើម្បី​ទទួលបាន​ប័ណ្ណ​ចូលរួម​ការប្រគំ​តន្ត្រី​នេះ​៖
•​    ​ដោយ​បញ្ចូល​លុយ​ទូរស័ព្ទ​ចំនួន ១០​ដុល្លារ ឬ​ការភ្ជាប់​គម្រោង StreamOn 8 ឬ​គម្រោង Power+ 8 របស់ Smart អតិថិជន​អាច​ទទួលបាន​សំបុត្រ​ប្រភេទ​ពិសេស “Premium” ចំនួន ២​សន្លឹក និង​អាវយឺត​មួយ​ដោយ​ឥតគិតថ្លៃ​។ សម្រាប់​ការបញ្ចូល​លុយ​ទូរស័ព្ទ ចំនួន ២​ដុល្លារ​បន្ថែមទៀត នឹង​ទទួលបាន​អាវយឺត​មួយ​បន្ថែមទៀត​។​
•​    ​ដោយ​បញ្ចូល​លុយ​ទូរស័ព្ទ​ចំនួន ៥ ដុល្លារ ឬ​ភ្ជាប់​គម្រោង StreamOn2 ឬ​គម្រោង Power+2 របស់ Smart អតិថិជន​អាច​ទទួលបាន​សំបុត្រ​ចូលក្នុង​តំបន់​បៃតង (Green Zone) ចំនួន ២​សន្លឹក​។​


​    ​
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ខាងលើ​អាច​ស្វែង​រកបាន​នៅ​គ្រប់​ហាង Smart Shops ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃស្អែក​តទៅ រួមមាន​៖ Smart Shop មុនី​វង្ស Smart Shop កោះ​ពេជ្រ Smart Shop តាខ្មៅ Smart Shop អ៊ី​អន​ម៉​ល Smart Shop មហាវិថី​នេ​រុ​ហ៍ Smart Shop TK Avenue Smart Shop ភ្នំពេញ​សេន​ធ័​រ Smart Shop ជ្រោយចង្វារ និង Smart Shop Exchange Square​។ លោកអ្នក​អាច​ស្ចែ​ងរ​ក​ទីតាំង Smart Shop នៅ​គេហទំព័រ​នេះ https://www.smart.com.kh/store-finder ។  អតិថិជន Smart ទាំងអស់​ដែលមាន​គម្រោង​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​នេះ គួរ​ទៅ​ទទួលយក​សំបុត្រ​នៅ​ទីតាំង Smart Shops ណាមួយ​ដូច​មាន​បញ្ជាក់​ខាងលើ ឲ្យ​បាន​មុន​ថ្ងៃ​ប្រគំ​តន្ត្រី​។



​បន្ថែម​ពីនេះ​ទៀត អតិថិជន Smart ដែល​ទទួលបាន​សំបុត្រ​ចូលក្នុង​ទីកន្លែង​ពិសេស នឹង​អាចធ្វើ​ដំណើរ​ដោយ​ប្រើ​សេវា Uber ឥតគិតថ្លៃ ទៅកាន់​ទីតាំង​ប្រគំ​តន្ត្រី​។  សម្រាប់​អតិថិជន​កំពូល ចំនួន ៣០​នាក់ របស់ Smart Music ក៏មាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី “​ជួប និង​ស្វាគមន៍​” ដែល​ទីតាំង និង​ពេលវេលា នៃ​ការរៀបចំ​ពិធី “​ជួប និង​ស្វាគមន៍​" នេះ​នឹងត្រូវ​ប្រកាស​ឲ្យ​បាន​ជ្រាប​នៅពេល​ក្រោយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata សូម​ធ្វើការ​តាមដាន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart នៅ​គេហទំព័រ​នេះ​www.facebook.com/SmartAxiata  ឬក៏​ចូលមក​កាន់ គេហទំព័រ www.smart.com.kh.​។​





​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com