ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​Amru ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ដំឡូង​មី​សរីរាង្គ ឲ្យ​ក្រុមហ៊ុន​ថៃ​
20, Nov 2017 , 3:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Amru ដែល​នាំមុខ​ផ្នែក​នាំចេញ​អង្ករ នៅ​ថ្ងៃ​១៧​ខែវិច្ឆិកា បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) ជា​មួ​ក្រុមហ៊ុន​ថៃ Thai starch Company  ដើម្បី​ផ្ដ​ត់​ផ្គង់​ដំឡូង​មី​សរីរាង្គ​ស្រស់ ចំនួន ៨​ពាន់​តោន នៅ​ឆ្នាំ​ដំបូង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៨ ខាងមុខ​។​



​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru បាន​ឲ្យ​ដឹងថា តាមរយៈ MOU នេះ ក្រុមហ៊ុន​លោក​នឹង​សហការ​ជាមួយ​កសិករ​នៅ​ខេត្តកំពង់ធំ និង​ឧ​ត្ត​រ​មានជ័យ ច្រើនជាង​១៥០០​គ្រួសារ ក្នុង​រយៈពេល​សាកល្បង ៣​ឆ្នាំ  ដើម្បី​ផ្គត់ផ្គង់​ដំឡូង​មី​ឲ្យ​ក្រុមហ៊ុន​ថៃ​។ លោក​បន្ថែមថា ឆ្នាំ​ដំបូង​ឆ្នាំ​២០១៨ ការផ្គត់ផ្គង់​គ្រោង​ចំនួន ៨​ពាន់​តោន ហើយនឹង​បង្កើន​ដល់ ២​ម៉ឺន​តោន ទៅ ៤​ម៉ឺន​តោន នៅ​ឆ្នាំ​២០២០ ។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​ទាំង​២ រួមទាំង​អង្គការ​អាល្លឺម៉ង់ GIZ នឹង​ផ្ដល់​បច្ចេកទេស​ដល់​កសិក​រទាំង​នោះ​។​

​លោក សុង សារ៉ន ឲ្យ​ដឹង​ទៀតថា ការជ្រើសរើស​ផ្គត់ផ្គង់​ដំឡូង​មី​សរីរាង្គ​នេះ ព្រោះថា​វា​អាច​ទប់​ទល់នឹង​ការប្រកួតប្រជែង ជាមួយ​ផ​លិ​ផល​ដំឡូង​មីរ​បស់​ប្រទេសជិតខាង​បាន និង​ផ្ដល់​តម្លៃ​កាន់តែ​ប្រសើរ​ដល់​អ្នក​ដាំ​ដុះ​។

​ក្រៅពី​ដំឡូង​មី​សរីរាង្គ ក្រុមហ៊ុន​ថៃ​ខាងលើនេះ ក៏​គ្រោង​ទិញ​ដំឡូង​មី​ធម្មតា ជាច្រើន​ម៉ឺន​តោន​ពី​កសិករ​ផងដែរ តែ​ការទិញ​នេះ មិន​ស្ថិតក្រោម​គម្រោង​ខាងលើនេះ​ទេ​។ នេះ​បើតាម​លោក សុង សារ៉ន ៕


Tag:
 ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com