អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​ឯកទេស​ផ្នែក​សក់​មកពី​អឺរ៉ុប ដែល​ហាង​សាឡ​ន​មិនគួរ​មើលរំលង​
20, Nov 2017 , 3:40 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​ពិសេស​កម្រ​នឹងមាន​នៅក្នុង​ប្រទេស​កម្ពុ​ជា ដែល​រៀបចំឡើង​ដោយ Serge Comtesse Salon បាន​ណែនាំ​ដោយ​អ្នកឯកទេស​ផ្នែក​សក់​មកពី​ប្រទេស​បារាំង និង​បង្រៀន​ពីបទ​ពិសោធន៍ ព្រមទាំង​បច្ចេកទេស​នៃ​ការ​កាត់សក់ ដែល​គ្រូបង្រៀន​បាន​ឆ្លងកាត់​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​បណ្តារ​សាលា​ដៃគូ​នៅឯ​ប្រទេស​បារាំង​ផងដែរ​។ អ្វីដែល​ពិសេស​ទៀត​នោះ​គឺ លោកអ្នក​នឹង​ទទួលបាន​សញ្ញាប័ត្រ​ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​។​



​បន្ទាប់ពី​ការបណ្តុះបណ្តាល​ទៅលើ​ការអនុវត្ត​ប្រើប្រាស់​ផលិតផល Schwarzkopf Professional មួយរយ​ពេលកន្លងមក យើង​បាន​សង្កេតឃើញថា ការប្រើប្រាស់​ផលិតផល មាន​កម្រិត​ប្រសើរ​ជាង​មុន​ច្រើន រីឯ​ភ្ញៀវ​ក៏មាន​ការជឿជាក់​លើ​គុណភាព និង​សេវាកម្ម​របស់ ជាង​សក់​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​កន្លងមក​។ ទន្ទឹមនឹងនេះ​មាន​ជាង​មួយចំនួន​បានស្នើ​សុំ​ឲ្យ​មាន​វគ្គ​កាត់សក់​ដែលមាន​លក្ខណៈ​ស្តង់ដា Serg Comteese Salon ក៏បាន​សម្រេច​បើក​វគ្គ​បណ្តុះបណ្តាល​ទៅលើ​ការ​កាត់សក់ ដែលមាន​កម្មវិធី​ឆ្លើយតប​ទៅ​ស្តង់ដា​កម្រិត​តំបន់ និង​សាកល​។ លើសពីនេះទៅទៀត​សិក្ខាកាម​អាច​ទៅ​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ក្នុង តំបន់​អាស៊ាន និង អឺរ៉ុប បន្ទាប់ពី​ការប្រឡង​តេស្ត​សមត្ថភាព​ជាក់ស្តែង ជាមួយ​កម្រិត​ភាសាបរទេស​។​



​កុំ​ឲ្យ​វគ្គ​បណ្តុះបណ្តាល​ដ៏​ពិសេស​មួយ​នេះ​កន្លងផុត ដូច្នេះ សូម​ប្រញាប់​រុះ​រាន់​ឡើង ព្រោះ​កន្លែង​មានកំណត់​។​បើ​មាន​ចំណាប់អារម្មណ៍​អាច​ស្វែងរក​Serge Comtesse Salon ដែលមាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​
​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.

Facebook : schwarzkopf professional cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com