ជាតិ
អ្នកកាសែត​ខ្មែរ​៣​រូប កំពុង​ចូលរួម​កម្មវិធី​អ្នកកាសែត​អាស៊ាន​នៅ​សិង្ហ​បុរី​
20, Nov 2017 , 4:40 pm        
រូបភាព
​សិង្ហ​បុរី​៖ អ្នកកាសែត​ខ្មែរ​បី​រូប មកពី​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន និង​ទូរទស្សន៍ CNC កំពុង​បំពេញ​ទស្សនកិច្ច​មួយ​សប្តាហ៍ ជាមួយ​អ្នកកាសែត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ នេះ​ជា​កម្មវិធី​ទស្សនកិច្ច​អ្នកកាសែត​អាស៊ាន​លើក​ទី​៨ ដែល​រៀបចំ​ដោយ​ក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន​សិង្ហ​បុរី​។



​គោលដៅ​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​កសាង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ រវាង​អ្នកកាសែត​នៅក្នុង​សហគមន៍​អាស៊ាន ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង រវាង​សិង្ហ​បុរី និង​អាស៊ាន      ខណៈដែល​សិង្ហ​បុរី ដល់​វេន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយនេះ​។

​ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​ទស្សនកិច្ច​នេះ ប្រតិភូ​អ្នកកាសែត​អាស៊ាន នឹង​ជួប​សម្ភាស​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​ប្រទេស​សិង្ហ​បុរី ដូចជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សង្គម និង​ការអភិវឌ្ឍ​គ្រួសារ​។ ទន្ទឹមគ្នា​នេះដែរ ក្រុមអ្នកកាសែត ក៏​នឹងត្រូវ​នាំទៅ​សង្កេតមើល ជំនួប​រវាង​តំណាងរាស្ត្រ និង​ពលរដ្ឋ​សិង្ហ​បុរី​ផងដែរ​៕


Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  AJVP
© រក្សាសិទ្ធិដោយ thmeythmey.com