ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក សៅ សុខា ប្រើកីឡដ្ឋានខេត្តកំពតជាសាលាតម្រង់ទិស និងផ្តល់៣៥ម៉ឺនដុល្លាររៀបចំបង្គោលភ្លើងបំភ្លឺ
21, Nov 2017 ,
7:59 am
រូបភាព
លោក សៅ សុខា ពេលឡើងថ្លែងក្នុងពិធីបើកការប្រកួតជម្រើសជើងឯកយុវជននិងយុវនារីនៅកីឡដ្ឋានខេត្តកំពត
×
ដោយ:
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា គ្រោងចំណាយថវិកាប្រមាណជា៣៥ម៉ឺនដុល្លារសាងសង់បង្គោលភ្លើងបំភ្លឺកីឡដ្ឋានខេត្តកំពត។ ការសាងសង់បង្គោលភ្លើងនេះក្នុងគោលបំណងជួយសម្រួលដល់ការប្រកួតរបស់កីឡាករក្នុងពេលយប់និងដើម្បីជួយពន្លឿនគម្រោងអភិវឌ្ឍន៍កីឡាបាល់ទាត់រយៈពេលវែងទូទាំង២៥រាជធានី-ខេត្ត។
នាពិធីបើកការប្រកួតពានរង្វាន់ជម្រើសយុវជន U14, U16 និងជម្រើសជើងឯកនារីឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា នៅកីឡដ្ឋានខេត្តកំពតលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសផ្តល់ថវិកា៣៥ម៉ឺនដុល្លារសម្រាប់សាងសង់បង្គោលភ្លើងចំនួន៤ដើម្បីបំភ្លឺកីឡដ្ឋានខេត្តកំពត។ ការផ្តល់ជូននេះបន្ទាប់ពី លោក មើលឃើញបង្គោលភ្លើងបច្ចុប្បន្នមិនអាចផ្តល់ភ្លើងគ្រប់គ្រាន់ក្នុងការបំភ្លឺទីលានដែលបម្រើឲ្យការប្រកួតរបស់កីឡាករនៅពេលយប់។
ម្យ៉ាងទៀតការផ្តល់ជូននេះ ដើម្បីជួយពន្លឿនផែនការអភិវឌ្ឍន៍សាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំង២៥រាជធានី-ខេត្ត ព្រោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឯកភាពជាមួយក្រសួងអប់រំយុវជននិងកីឡាជ្រើសរើសយកកីឡដ្ឋានខេត្តកំពតធ្វើជាសាលាតម្រង់អភិវឌ្ឍន៍កីឡាបាល់ទាត់រយៈពេលវែងប្រចាំខេត្តកំពត។
«ដោយសារខ្ញុំមើលឃើញបង្គោលភ្លើងបំភ្លឺកីឡដ្ឋានខេត្តកំពតបច្ចុប្បន្នមិនគ្រប់ ខ្ញុំសុំផ្ទេរគម្រោងអភិវឌ្ឍន៍សាលាតម្រង់ទិសកីឡាបាល់ទាត់មកធ្វើនៅកីដ្ឋានខេត្តកំពត ព្រោះទីនេះមានទីលានស្រាប់។ អាស្រ័យហេតុនេះដើម្បីរួមចំណែកជាមួយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្តកំពតខ្ញុំសុំផ្តល់បង្គោលភ្លើងចំនួន៤ដែលមានតម្លៃប្រមាណ៣៥ម៉ឺនដុល្លារដើម្បីដាក់បំភ្លឺនៅទីនេះ»។ នេះជាការលើកឡើងរបស់ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ទន្ទឹមនឹងនេះប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះ បានចាត់ទុកព្រឹត្តិការណ៍ប្រកួតជម្រើសជើងឯកយុវជន និងយុវនារីខាងលើជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជននៃគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេសដែលបានបង្កើតឡើងតាំងពីពាក់កណ្តាលឆ្នាំ២០១៧ និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០១៨ខាងមុខនេះ។
«កៅពីការហ្វឹកហាត់ជាមួយគ្រូដែលបានការបណ្តុះបណ្តាលពីសហព័ន្ធកីឡាបាល់ទាត់ ការប្រកួតនេះបានជួយដុះខាត់និងពង្រឹងបច្ចេកទេសដល់កីឡាករកីឡាការិនី និងជួយអភិវឌ្ឍន៍ធនធានផ្នែកកីឡាបាល់ទាត់ដូចជាគ្រូបង្វឹក អាជ្ញាកណ្តាល និងចៅក្រម»។ នេះជាការលើកឡើងរបស់លោក សៅ សុខា ដែលបានបន្ថែមថា វាជាផែនការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងចំណោមផែនការមេដែលបានដាក់ចេញដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ដោយមើលឃើញពីប្រជាប្រិយភាពរបស់វិស័យកីឡាបាល់ទាត់កំពុងមានចាប់អារម្មណ៍ខ្លាំងពីមហាជនក្រៅពីគោលដៅអភិវឌ្ឍន៍ធនធានថ្នាល ថ្នាក់ដឹកនាំកីឡាកម្ពុជាក៏ផ្តោតសំខាន់លើការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គមផងដែរ។ ជាមួយគ្នានេះប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជ្រាបសារអប់រំមួយចំនួនដល់កីឡាករ កីឡាការិនី និងយុវជនទៀតផង។
សារទាំងនោះរួមមាន យើងនាំគ្នាលេងបាល់ទាត់ហើយនិយាយថាទេចំពោះគ្រឿងញៀន, លេងបាល់ទាត់និយាយថាទេចំពោះជម្ងឺអេដស៍និងជម្ងឺឆ្លង, លេងបាល់ទាត់និយាយថាទេចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីជីវិតយើងផ្ទាល់ និងសុភមង្គលគ្រួសារ, ចូលរួមថែរក្សអនាម័យ បរិស្ថាន ដាំដើមឈើដើម្បីជីវិតយើងទាំងអស់គ្នា, យើងនាំគ្នាលេងបាល់ទាត់ដើម្បីមិត្តភាព សុខភាព និងការអប់រំ និងសន្តិភាពនាំមកនូវការអភិវឌ្ឍ និងមានឱកាសលេងបាល់ទាត់ជាដើម។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជន U14, U16 និងជម្រើសជើងឯកនារីមាន៤០ក្រុមចូលរួមដោយមានកីឡាករកីឡាការិនីសរុបប្រមាណជា១ពាន់នាក់។ ការប្រកួតនេះចាប់ពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៨៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
សៅ សុខា
តារាងបាល់ទាត់ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម