កីឡាអន្តរជាតិ
អន្តរជាតិ
Jana Novotna ម្ចាស់ជើងឯក Wimbledon ស្លាប់នៅអាយុ ៤៩ឆ្នាំ
× អតីតកីឡាការិនីវាយកូនបាល់ និងជាម្ចាស់ជើងឯក Wimbledon អ្នកស្រី Jana Novotna បានស្លាប់នៅអាយុ៤៩ឆ្នាំដោយសារជំងឺមហារីក។
សមាគមកីឡាវាយកូនបាល់នារីបាននិយាយថា Novotna ដែលមានជំងឺមហារីក បានលាចាកលោកដោយស្ងប់សុខ និងមានគ្រួសារនៅក្បែរខ្លួនផងដែរ។
អតីកីឡាការិនីសញ្ជាតិឆែករូបនេះ ធ្លាប់ចាញ់ក្នុងការប្រកួតដណ្តើមបានកំពូលរបស់ចក្រភពអង់គ្លេស Wimbledon វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩៣ និង១៩៩៧ មុនពេលឈ្នះការប្រកួត Grand Slam នេះលើកដំបូងនៅពេលផ្តួល Nathalie Tauziat ក្នុងឆ្នាំ១៩៩៨។
Novotna បានឆក់យកដួងចិត្តរបស់អ្នកគាំទ្រនៅពេលនាងបានស្រក់ទឹកភ្នែកបន្ទាប់ពីចាញ់ កីឡាការិនីរបស់អាល្លឺម៉ង់ Steffi Graf កាលពីឆ្នាំ១៩៩៣។
ក្រៅពីពានរង្វាន់ឯកត្តជន Novotna ក៏ធ្លាប់បានឈ្នះពានរង្វាន់ក្របខណ្ឌ Grand Slam វិញ្ជាសាគូចំនួន១២លើក និង៤លើក លើវិញ្ជាសាគូប្រុសស្រី៕
Tag:
វាយកូនបាល់
Jana Novotna
Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com