ជាតិ
រថយន្ត
តើការជ្រើសរើស​កន្លែង​ជួសជុល​រថយន្ត​ដែល​ត្រឹមត្រូវ និង​ជឿទុកចិត្ត មានគុណ​សម្បត្តិ​អ្វី​?
21, May 2018 , 6:59 pm        
រូបភាព
យានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia
យានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia
ដោយ: ថ្មីៗ
​ការជ្រើសរើស​កន្លែង​ជួសជុល ដ៏​ត្រឹមត្រូវ និង​ជឿទុកចិត្ត ជា​រឿង​ដ៏​លំបាក​សម្រាប់​អតិថិជន​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ ការ​ការជ្រើសរើស​កន្លែង​ជួសជុល ដ៏​ត្រឹមត្រូវ​មិនមែន​ត្រឹមតែ​ថែទាំ និង​ជួសជុល​ឲ្យ​ដំណើរការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​មានការ​ធានា​ពី​គុណភាព និង​តម្លៃ​សេវា​ផងដែរ ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​គ្រឿងបន្លាស់​ផងដែរ​។​ការជ្រើសរើស​កន្លែង​ជួសជុល​រថយន្ត​ដែល​ល្អ និង​ជឿទុកចិត្ត ប្រៀបដូចជា​មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ ដូច្នេះ​ដែរ​។​

 
​ការថែទាំ​រថយន្ត ដោយមាន​ការត្រួតពិនិត្យ​ពី​អ្នកជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ ជា​មធ្យោបាយ​ដែល​ល្អ​បំផុត​ក្នុងការ​ចៀសវាង​ការជួសជុល ដែល​មិនចាំបាច់ ហើយ​ខាត​ពេលវេលា​មាសប្រាក់​របស់លោក​អ្នក​។ បើតាម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Star Auto Cambodia ការថែទាំ​រថយន្ត មិនមែន​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​មើល​លើ​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក (​ដៃ​ជូត​កញ្ចក់​) ហ្វ្រាំង ប្រេង​ប្រអប់លេខ និង​ប្រេង​ហ្វ្រាំង គួរតែ​ត្រូវបាន​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​ផងដែរ​។ ភ្លើង​សញ្ញា និង​ចង្កៀង ក៏​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ ដើម្បី​ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ផង​។ ​​
 
​យ៉ាងណាក៏ដោយ ការចំណាយ​ប្រាក់​បន្តិចបន្តួច​លើ​ការថែទាំ​រថយន្ត​ជា​ទៀងទាត់ ក៏​ជា​មធ្យោបាយ​សន្សំសំចៃ​ប្រាក់​បាន​ច្រើន​ដែរ ព្រមទាំង​ធានាថា រថយន្ត​របស់លោក​អ្នក​ពិត​ជាមាន​សុវត្ថិភាព​ក្នុងការ​បើកបរ ពោលគឺ​លោកអ្នក មិនចាំបាច់​បារម្ភ​ពី​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ដោយសារ​រថយន្ត​របស់​លោកអ្នក​មាន​បញ្ហា​ក្នុងពេល​បើកបរ​នោះឡើយ​។ ហេតុ​ដូ​ច្ន​ហើយ លោកអ្នក​ក៏​គួរតែ​ជ្រើសរើស​កន្លែង​ជួសជុល​រថយន្ត​ដែល​ល្អ និង​អាច​ជឿទុកចិត្ត​ពី​គុណភាព​ដែរ​។ ការ​ជ្រើស​កន្លែង​ជួសជុល​រថយន្ត​ត្រឹមត្រូវ គឺ​ប្រៀប​ដូច​ដូចជា​លោកអ្នក កំពុង​ជ្រើសរើស​វេជ្ជបណ្ឌិត ថែទាំ​ក្រុមគ្រួសារ​លោកអ្នក​ឲ្យ​មាន​សុវត្ថិភាព​អីចឹង​ដែរ​។​
 
​ក្រៅពី​តាំង​បង្ហាញ​ម៉ូ​ដែល​រថយន្ត ដ៏​មាន​កិត្តិនាម​ល្បីល្បាញ​របស់ Mercedes-Benz គ្រប់​ស៊េរី​ថ្មីៗ មាន​ជាង​៣០​ម៉ូ​ដែល ក្រុមហ៊ុន Star Auto Cambodia មាន​មជ្ឈមណ្ឌល​ថែទាំ​ជួសជុល​រថយន្ត Mercedes-Benz​ដ៏​ទំនើប និង​ល្អ​ដាច់​គេ​នៅ​កម្ពុជា ក៏មាន​រោង​ជាង​ថែទាំ និង​ជួសជុល​មាន​លក្ខណៈ​ទំនើប បំពាក់​ដោយ​សម្ភារ​បរិ​ក្ខា​រ​ពេញលេញ ដែលមាន​សមត្ថភាព​ជួសជុល​រថយន្ត Mercedes-Benz គ្រប់​ប្រភេទ​។​
 
​មជ្ឈមណ្ឌល​ថែទាំ​ជួសជុល​នេះ មាន​កន្លែង​សម្រាប់​តោន និង​បាញ់ថ្នាំ​រថយន្ត ឧបករណ៍​ធ្វើតេស្ត​ប្រព័ន្ធ​បូម និង​ហ្វ្រាំង ឧបករណ៍​ធ្វើ​ឲ្យ​មាន​លំនឹង​កង់​រថយន្ត ឧបករណ៍​តម្រែតម្រង់​តួ ឬ​គ្រោង​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែលមាន​សមត្ថភាព​ក្នុងការ​ជួសជុល​រថយន្ត​ដែលមាន​តួ​ធ្វើ​ពី​ដែកថែប និង​ទាំង​រថយន្ត​ដែលមាន​តួ​ធ្វើ​ពី​អាលុយមីញ៉ូម​។  លើសពីនេះ ក្រុមហ៊ុន Star Auto Cambodia មាន​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់ មាន​ទំហំ​ធំ​ល្មម​គ្រប់គ្រាន់ ដើម្បី​ផ្ទុក​គ្រឿងបន្លាស់​ដែល​គេ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ម៉ូ​ដែល​រថយន្ត ដែល​ក្រុមហ៊ុន​បាន​លក់​ចែកចាយ​ជូន​ដល់​អតិថិជន​នៅ​កម្ពុជា​។​
 
​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz  ​​របស់​ក្រុមហ៊ុន Star Auto Cambodia ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ តាមរយៈ​លេខ​ទូរ​សព្ទ​៖០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨​​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com