ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បេក្ខជនឆ្នើម ៣ រូប ឈ្នះជ័យលាភីក្នុងការប្រកួតប្រជែងនិយាយភាសាចិន លើកទី១ ប្រចាំឆ្នាំ២០១៧
21, Nov 2017 ,
10:26 am
រូបភាព
×
ដោយ:
ភ្នំពេញ៖កាលពីថ្មីៗកន្លងទៅនេះ ផ្នែកភាសាចិននៃ វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន (CAM-ASEAN) បានរៀបចំការប្រកួតប្រជែងនិយាយភាសាចិនប្រចាំឆ្នាំមួយ នៅសាល“H” នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ក្រោមការចូលរួមជាអធិបតីពីលោកស្រី ZUO Wenxin ទីប្រឹក្សាផ្នែកកិច្ចការនយោបាយ និងជាតំណាងឯកឧត្តម Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីប្រលងប្រជែងនិយាយជាភាសាចិនឆ្នាំ ២០១៧នេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានអន្តរជាតិកម្ពុជា - អាស៊ាន ក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនកម្ពុជា ដើម្បីបង្កើនសមត្ថភាពក្នុងការនិយាយភាសាចិន។ សម្រាប់បេក្ខជនវគ្គ ផ្តាច់ព្រ័ត្រចំនួន ១០រូប ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ក្នុងចំណោមនិស្សិតបេក្ខជនជាងមួយរយនាក់ ដែលមកពី សាលារៀន សាកលវិទ្យាល័យ និងក្រុមហ៊ុននានា។ បេក្ខជនជ័យលាភី នៃការប្រកួតប្រជែងនេះនឹងទទួលបានដំណើរទៅកាន់ប្រទេសសឹង្ហបុរី រង្វាន់ជាទឹកប្រាក់ និងអាហារូបករណ៍សិក្សាភាសាចិននៅវិទ្យាស្ថានអន្តរជាតិកម្ពុជា - អាស៊ាន (CAM-ASEAN) ។
ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញ និងក្រោមការកាត់សេចក្តីដ៏មានតម្លាភាពពីក្រុមគណៈកម្មការ យុវជនបីរូបត្រូវបានច្រើសរើសជាបេក្ខជនជ័យលាភី៖
១. បេក្ខជនជ័យលាភីលេខ១ ឈ្មោះ លីម ឆាយ
២. បេក្ខជនជ័យលាភីលេខ២ ឈ្មោះ ចាន់ ពេជ្រម៉ូនីកា
៣.បេក្ខជនជ័យលាភីលេខ៣ ឈ្មោះ លីម ឃីម
យោងតាមប្រសាសន៍របស់លោកស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានបានលើកឡើងថា តាងនាមឲ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន លោកនឹងប្តេជ្ញាប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការបណ្តុះបណ្តាលភាសាចិន និងជាពិសេសបន្តរៀបចំនូវកម្មវិធី “ការប្រកួតប្រជែងនិយាយភាសាចិននេះ” និងកម្មវិធីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពដល់យុវជនកម្ពុជាយើង ឈានឆ្ពោះទៅរកការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងក្នុងឆាក់អន្តរជាតិ។
ដោយឡែក លោកស្រី ZUO Wenxin ទីប្រឹក្សាផ្នែកកិច្ចការនយោបាយ និងជាតំណាងឯកឧត្តម Xiong Bo ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដោយសារចំនងមិត្តភាពសាមគ្គីយ៉ាងជ្រាលជ្រៅដ៏យូរអង្វែង លើសពីនេះដោយសារការសាងសង់ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលនាំមកនូវផលប្រយោជន៏យ៉ាងច្រើនដល់ប្រទេសកម្ពុជា។
ប្រទេសចិនជាដៃគូពាណិជ្ចកម្ម និងវិនិយោគដ៏សំខាន់យ៉ាងធំនៅកម្ពុជា និងជាប្រភពទេសចរដែលផ្ដល់ចំនូលដល់សេដ្ឋកិច្ចកម្ពុជា ដែលជំរុញការសិក្សាភាសាចិន និងផ្ដល់ឱកាសការងារយ៉ាងច្រើនដល់អ្នកចេះភាសាចិន។ ចុងក្រោយលោកស្រីសូមវាយតំលៃយ៉ាងខ្ពស់ និងគាំទ្រចំពោះវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ក្នុងការខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ជាពិសេសទៅលើការអប់រំភាសាចិន។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម