រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Volkswagen សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត សហការ​ជាមួយនឹង​ក្រុមហ៊ុន HGB Group Co. Ltd
21, Nov 2017 , 11:49 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖  កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត និង​ទំនើប​កម្រិត​ខ្ពស់​របស់ខ្លួន​ហើយ ដែលមាន​ភ្ញៀវកិត្តិយស​ជាច្រើន​បាន​អញ្ជើញ​ចូលរួម ។​
 
​ក្រុមហ៊ុន HGB Group Co, Ltd., ជា​ក្រុមហ៊ុន​វិនិយោគឯកជន​ក្នុងស្រុក​មួយ​របស់​កម្ពុ​ជា មាន​ឯកទេស​លើ​វិស័យ​យានយន្ត​គ្រប់​ធុន F&B ការលក់​រាយ និង​លក់ទំនិញ​ប្រណីត បាន​ក្លាយជា​អ្នកតំណាង​ចែកចាយ​ស្របច្បាប់​របស់ Volkswagen ក្រោយ​មានការ​កិច្ច​ព្រម​ប្រៀង​គ្នា​កាលពី​ចុងឆ្នាំ ២០១៦ ហើយ​ចាប់តាំងពី​ពេល​នោះមក ក្រុមហ៊ុន​ទាំង ២ ក៏​ចាប់ផ្ដើម​បណ្ដាក់ទុន​សាងសង់​អគារ​តាំង​លក់​ដ៏​ប្រណិត​នេះ​ឡើង ដើម្បី​តំណាង​ម៉ាក​ផលិតផល​សម្រាប់​ទីផ្សារ​កម្ពុជា​។



​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន HGB Group Co. Ltd. នឹង​ក្លាយជា​អ្នកតំណាង​ចែកចាយ​តែមួយគត់ ដែលមាន​លក់​រថយន្ត​តូចៗ​សម្រាប់​គ្រួសារ និង​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​អាជីវកម្ម​។ អគារ​តាំង​លក់​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការលក់​រថយន្ត ការផ្ដល់​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ព្រមទាំង​មាន​គ្រឿងបន្លាស់​ស​ប្បូរ​បែប​។ នៅទីនេះ ក៏​ជា​កន្លែង​តែមួយគត់​ក្នុង​ទ្វី​អាស៊ី ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង​ជា​កន្លែង​ផ្ដល់​ប្រឹក្សា​យោបល់​ក្រោយ​ការលក់​ដ៏​ល្អ​បំផុត ដែលមាន​បុគ្គលិក​ទទួល​ការបណ្ដុះបណ្ដាល​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់​។​

​នេះ​ជាការ​វិនិយោគ​ដ៏​សំខាន់​សំ​ផុត​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ដើម្បី​បង្កើត​កន្លែង​ថែរក្សា​សេវា​អតិថិជន​ដែលមាន​មាត្រដ្ឋាន​កម្រិតស្ដង់ដារ​អន្ដរជាតិ និង​ផ្ដល់​បទពិសោធន៍​ពិត​ពី​ក្រុមហ៊ុន Volkswagen ដែល​អ្នក​អាច​ជឿទុកចិត្ត​។​



​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា បាន​បន្តដំណើរ​ឆ្ពោះ​ទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​សហគមន៍​អាស៊ាន ដោយមាន​កំណើនសេដ្ឋកិច្ច​ថេរ មាន​ថេរភាព ស្ថេរភាព​នយោបាយ​ល្អ និង​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។ ទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស ដែល​មិនចេះ​រីងស្ងួត​ចូលក្នុង​ប្រទេស និង​ការកើនឡើង​នូវ​ចំនួន​ម៉ាក​ផលិតផល​អន្តរជាតិ​ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​វា​ជា​មោទនភាព​មួយ​របស់​ក្រុមហ៊ុន HGB Group Co. Ltd ដែល​បាន​ក្លាយខ្លួន​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​នេះ​។

​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ហើយក៏​ជា​អ្វី​ក្រុមហ៊ុន​កំពុង​ទន្ទឹងរង់ចាំ​ផងដែរ នូវ​ការចាប់ផ្ដើម​អាជីវកម្ម​របស់​ក្រុមហ៊ុន Volkswagen Group ដោយមាន HGB ជា​អ្នកតំណាង ជាមួយនឹង​ការផ្ដល់​នូវ​ផ្នែក​ផ្ដល់​សេវាកម្ម​ក្រោយពេល​លក់​ដ៏​ខ្លាំង និង​មាន​កន្លែង​ផ្ដល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ រួម​នឹងមាន​បុគ្គលិក​ដែល​ទទួល​ការបណ្ដុះបណ្ដាល​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់ ដែល​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen សម្រាប់​ទីផ្សារ​កម្ពុជា​។​


 
​កម្មវិធី​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណិត Volkswagen មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ចំនួន ២៥០ នាក់ និង​អ្នកតំណាង​ក្រុមហ៊ុន HGB Group Co. Ltd ។​
​លោក Graeme Newport អគ្គនាយករង នៃ​ក្រុមហ៊ុន HGB Group Auto

​លោក Jan Redecke អ្នកគ្រប់គ្រង​ទូទៅ​នៃ​ប្រតិបត្តិការ​បន្ទាប់ពី​ការលក់​ចេញ​របស់ Volkswagen

​លោក Stefan Behrens អ្នកគ្រប់គ្រង​ការលក់​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​តំណាង​ឲ្យ​ក្រុមហ៊ុន Volkswagen និង​គណៈ​ធ​បិ​តី​កិត្តិយស ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចូលរួម​ដោយ​សមាជិក​អ្នកសារព័ត៌មាន និង​បុគ្គល​ល្បីល្បាញ​ជាច្រើន​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com